សមត្ថកិច្ចស្រុកគងពិសីឃាត់ក្រុមក្មេងទំ​នើងបង្ហោះម៉ូតូតាមផ្លូវសាធារ​ណៈ​៣នាក់​ ដកហូតម៉ូតូទុក៩០ថៃ្ង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បាន​បញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌សហការស្រាជ្រាវនិងធ្វើ​ការក្រុមក្មេងទំនើង​ ចំនួន៣នាក់÷

១-ឈ្មោះ សំ សុវណ្ណបញ្ញា ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ រស់ នៅភូមិ​ក្រាំងទាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ជាអ្នកបេីកម៉ូតូបង្ហោះ,២-ឈ្មោះ ថន សីហា ភេទប្រុសអាយុ​ ១៨ឆ្នាំ រស់នៅភូមិលិចបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ជាអ្នកអង្គុយពីក្រោយនិង៣-ឈ្មោះ ជិន ម៉ៅ ភេទប្រុស អាយុ​ ១៨ឆ្នាំ​ រស់នៅ​ភូមិ​លិចបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកអង្គុយពីក្រោយ។

តាមការបញ្ជាក់ពីក្រុមក្មេងទំនេីងទាំងនោះបានធ្វេីសកម្មភាព​បង្ហោះម៉ូតូជាក្រុមដែលបានបង្កភាព​អាណាធិបតេយ្យលេីដងផ្លូវជាតិលេខ៤១។ ក្រោយឃាត់ក្មេង
ទំនេីងបាន​ប្រាប់ថា មានកត្ដាច្រេីនយ៉ាងដែល​នាំឱ្យពួកគេធ្វេីបែបនេះ​មកពីច​ង់​ល្បីនិងបញ្ចេញស្នាដៃលេីការបេីកម៉ូតូ,ភាពអស្ចារ្យរបស់ពួកគេ​ និងបា​ន​សន្យាថាឈប់ប្រព្រឹត្ដទង្វេីបែប​នេះ​ជាលេីកទី២​។

...

សមត្ថកិច្ចបានដកហូតម៉ូតូ​មួយ​គ្រឿ​ងម៉ាកហុងដាសេ ១២៥ សេរី​២​០​២៥​ ពណ៌ខ្មៅ ផ្លាកលេខ​ កណ្ដាល​1​- AU-8937 រក្សាទុកនៅអធិ​ការដ្ឋាន​នគរបាលស្រុកគងពិសី​រយៈពេល៩០​ថៃ្ង​ និង អនុវត្ដតាមបញ្ជារបស់ថ្នាក់ដឹ​ក​នាំកោសក់ជើងក្អែក ទុក១សប្ដា​ហ៍​ដោយធ្វេីការអប់រំធ្វើកិច្ចសន្យាប​ញ្ឈប់សកម្មភាពនិងប្រគល់ជូនអាណា​ព្យាបាលដេីម្បីគ្រប់គ្រងមិន​ឱ្យកេីតមានបែបនេះជាលេីកទី២៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print