ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណី ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនារសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥នេះថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះទី ១ឈ្មោះហឿង វ៉ាន្នី អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងមានស្រុកកំណើតភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ទី២មានឈ្មោះអោ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំជាតិខ្មែរ មុររបរមិនពិតប្រាកដ រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ។
ទី៣មានឈ្មោះយឿន រ៉ានាត ភេទប្រុស អាយុ១៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ។
និងទី ៤មានឈ្មោះ កេត រ៉ាឆាន ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ និងម៉ូតូជាមធ្យោបាយធ្វើសកម្មភាពចំនួន២គ្រឿង ម៉ាកអិចសាយទ័រ ពណ៍ខៀវ គ្មានស្លាកលេខម៉ាកហុងដាដ្រីម គ្មានកាបាំង ។
សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១និង៤០នាទីយប់ ដោយទទួលបានបញ្ជាពីលោកអធិកានគរបាលក្រុង សមត្ថកិច្ចជំនាញក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ធ្វើការល្បាតនៅមូលដ្ឋាន លុះមកដល់ចំណុចភូមិបុស្សក្រសាំង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក៏មានម៉ូតូចំនួន៣គ្រឿង(ម៉ាកហុងដាដ្រីម គ្មានកាបាំងមុខ ម៉ាកអិចសាយទ័រ និងម៉ាកហ្វីណូ គ្មានស្លាកលេខ) ទាំង៣គ្រឿង ជិះប្រដេញគ្នា មានគ្នាចំនួន៦នាក់ ដោយម៉ូតូមួយគ្រឿងម៉ាកហុងដាដ្រីមគ្មានស្លាកលេខ ជិះពីក្រោយ ដោយអ្នកអង្គុយក្រោយបានយកជំពាមបាញ់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋជិះនៅលើដងផ្លូវ ។
ប្រភពបន្តថា ភ្លាមនោះសមត្ថកិច្ចក៏បានប្រដេញ ហើយក្រុមជនសង្ស័យបានបោះកាំបិតតាំងតោមួយដើម លើដងផ្លូវនិងឃាត់ខ្លួនបានជនសង្ស័យបានម្នាក់និងមានសម្ភារ:វត្ថុតាងនៅកន្លែងកើតហេតុមួយចំនួន ។
ហូតមកដល់ថ្ងៃទី១៨ នាខែឆ្នាំដដែល វេលាម៉ោង៥និង៣០នាទីរសៀល សមត្ថកិច្ចបានសហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកកំពង់រោទិ៍ ធ្វើស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យសរុប៤នាក់រួមទាំងវត្ថុតាងសរុប មានពូថៅចំនួន១
ជំពាមបាញ់ ចំនួន១កូនកាំបិតចុច ដែកឆាបចំនួន១ ដាក់ក្នុងបិច
កាំបិតតាំងតោ១ដើមដាវសាំម៉ូរ៉ៃចំនួន១ដើម
កាំបិត ១ដើម ។
បច្ចុប្បន្នជនសង្ស័យ ទាំង៤នាក់សមត្ថកិច្ចជំនាញបានក៏សាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់។