ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆាបឆេះហាងខារ៉ាអូខេមួយកន្លែងផ្អើលរត់ចែកជើងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ មករណីអគ្គិភ័យបានឆាបឆេះផ្ទះ ហាងផឹកស៊ីខារ៉ាអូខេមួយកន្លែង ដែល​ស្ថិត​នៅផ្លូវបេតុង៧៧បេតេ ភូមិចំរើនផលសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ៣និង០០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០២៥ ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

 

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញហាងខាងលើកំពុងបើកទទួលភ្ញៀវផឹកស៊ីធម្មតា ដោយប្រមូលផ្តុំដោយក្រុមជនជាតិស្បែកខ្មៅ  ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆាបឆេះរត់ផ្អើលចែកជើងគ្នាព្រាតពេញផ្លូវ ។

បន្ទាប់ពីមានហេតុការណ៍អគ្គីភ័យខាងលើនេះភ្លាមសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញមកអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារកុំអោយមានការរាលដាលបន្តទៅកាន់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុជាបន្តទៀត។

...

ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះពុំបណ្តាលអោយមានអ្នករងរបួសឬស្លាប់នោះទេ គ្រាន់តែរងការខូចខាតសម្ភារ:មួយចំនួនតែប៉ុណ្ណោះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print