ភ្នំពេញ៖ លោក ឆាយ វីរៈ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨០នាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។
អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលប្រគល់ជូននាពេលនេះរួមមាន ៖ ឧបត្ថម្ភជូនអង្គភាពនៃការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១០,០០០,០០០រៀល,ភេសជ្ជៈចំនួន៥០កេស,ឧបត្ថម្ភជូនប្រធានការិយាល័យ ១រូប ចំនួន ៨០០,០០០រៀល,អនុប្រធានការិយាល័យ ១៧រូប ក្នុង ១រូប ចំនួនៈ ២០០,០០០រៀល,មន្ត្រី ចំនួន ១៦២រូប ក្នុង ១រូប
ចំនួនៈ ៥០ ០០០រៀល។ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់មន្ត្រីក្នុងអង្គភាពចំនួន ១៨០រូប ដោយក្នុង ០១រូប ទទួលបាន អង្គរ២៥គីឡូក្រាម មី០១កេសតូចទឹកក្រូច០១កេស ទឹកបរិសុទ្ធ០១ កេស,ភេសជ្ជៈ២ កេស ត្រីខ ០១ យូរ
និងឃីត ០១ កញ្ចប់។
លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចធិបតីនិងលោកជំទាវបណ្ឌិត, ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវជូនដល់បងប្អូននិងក្រុមគ្រួសារ។ ឯកឧត្ដម បានមានប្រសាសន៍ទៀតថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខបងប្អូនជាកងកំលាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបំពេញ ការងារបម្រើប្រជាពលរដ្ឋបានល្អកន្លងមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាត់ចែងឱ្យរដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយសម្តេចនិងលោកជំទាវបណ្ឌិត មកប្រគល់ជូនដោយផ្ទាល់ដៃ នៅការិយា ល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់បានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ២៥៦៩នេះ៕. ដោយ សំរិត