សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណី ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណី ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនារសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥នេះថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះទី ១ឈ្មោះហឿង វ៉ាន្នី  អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងមានស្រុកកំណើតភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ទី២មានឈ្មោះអោ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំជាតិខ្មែរ មុររបរមិនពិតប្រាកដ រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ។

ទី៣មានឈ្មោះយឿន រ៉ានាត ភេទប្រុស អាយុ១៤ឆ្នាំ  ជាតិខ្មែរ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ។

និងទី ៤មានឈ្មោះ កេត រ៉ាឆាន ភេទប្រុស អាយុ១៧ឆ្នាំ  ជាតិខ្មែរ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ និងម៉ូតូជាមធ្យោបាយធ្វើសកម្មភាពចំនួន២គ្រឿង ម៉ាកអិចសាយទ័រ ពណ៍ខៀវ គ្មានស្លាកលេខម៉ាកហុងដាដ្រីម គ្មានកាបាំង ។

សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១និង៤០នាទីយប់ ដោយទទួលបានបញ្ជាពីលោកអធិកានគរបាលក្រុង សមត្ថកិច្ចជំនាញក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ធ្វើការល្បាតនៅមូលដ្ឋាន លុះមកដល់ចំណុចភូមិបុស្សក្រសាំង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក៏មានម៉ូតូចំនួន៣គ្រឿង(ម៉ាកហុងដាដ្រីម គ្មានកាបាំងមុខ ម៉ាកអិចសាយទ័រ និងម៉ាកហ្វីណូ គ្មានស្លាកលេខ) ទាំង៣គ្រឿង ជិះប្រដេញគ្នា  មានគ្នាចំនួន៦នាក់ ដោយម៉ូតូមួយគ្រឿងម៉ាកហុងដាដ្រីមគ្មានស្លាកលេខ  ជិះពីក្រោយ ដោយអ្នកអង្គុយក្រោយបានយកជំពាមបាញ់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋជិះនៅលើដងផ្លូវ  ។

ប្រភពបន្តថា ភ្លាមនោះសមត្ថកិច្ចក៏បានប្រដេញ ហើយក្រុមជនសង្ស័យបានបោះកាំបិតតាំងតោមួយដើម លើដងផ្លូវនិងឃាត់ខ្លួនបានជនសង្ស័យបានម្នាក់និងមានសម្ភារ:វត្ថុតាងនៅកន្លែងកើតហេតុមួយចំនួន ។

ហូតមកដល់ថ្ងៃទី១៨ នាខែឆ្នាំដដែល វេលាម៉ោង៥និង៣០នាទីរសៀល សមត្ថកិច្ចបានសហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកកំពង់រោទិ៍ ធ្វើស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យសរុប៤នាក់រួមទាំងវត្ថុតាងសរុប មានពូថៅចំនួន១ 

ជំពាមបាញ់ ចំនួន១កូនកាំបិតចុច ដែកឆាបចំនួន១ ដាក់ក្នុងបិច 

កាំបិតតាំងតោ១ដើមដាវសាំម៉ូរ៉ៃចំនួន១ដើម

កាំបិត ១ដើម ។

បច្ចុប្បន្នជនសង្ស័យ ទាំង៤នាក់សមត្ថកិច្ចជំនាញបានក៏សាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print