ខ្សឹបខ្សៀវពីថៃ៖ ក្រសួងការបរទេសថៃ ស្នើមកកម្ពុជា ៤ចំណុច ទាំងងងឹតងងុល ទាក់ទងនឹងហេតុការណ៍តវ៉ាភូមិ ព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

១- តំបន់នេះស្ថិតនៅក្នុងទឹកដីអធិបតេយ្យភាពរបស់ប្រទេសថៃ។ ការ​រារាំង​អាជ្ញាធរ​ថៃ និង​រុះរើ​របាំង​របស់​ថៃ គឺ​ជា​ការ​រំលោភ​លើ​បទប្បញ្ញត្តិ​មួយ​ចំនួន​នៃ​ច្បាប់​ថៃ។ ទាំងដែលការពិត ប្រជាជនកម្ពុជា គឺជាអ្នករស់នៅទីនោះយូរណាស់មកហើយ ដោយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅ រដ្ឋមន្រ្តីការពារជាតិថៃ លោក Prawit Wongsuwan បានបញ្ជាក់ច្បាស់ៗ ភូមិព្រៃចាន់ គឺ ថៃទទួលស្គាល់ថា ជាទឹកដីរបស់កម្ពុជា។ ចុះហេតុអ្វីបានជាថៃចោទថា តំបន់នេះស្ថិតក្នុងប្រទេសថៃ។

២- អាជ្ញាធរថៃបានអនុវត្តការអត់ធ្មត់ខ្ពស់បំផុត។ កម្ពុជា​ បាន​ញុះញង់ និង​ទន្ទ្រាន​យក​ដី ដូច្នេះ​មន្ត្រី​គ្រប់គ្រង​ហ្វូងបាតុករ​របស់​ថៃ​ ត្រូវ​មាន​កាតព្វកិច្ច​ដោះស្រាយ​ស្ថានការណ៍​ស្របតាម​គោលការណ៍​អន្តរជាតិ ដោយ​មាន​វិធានការ​សមាមាត្រ និង​សមស្រប។ ការលើកឡើងរបស់ថៃ នេះហាក់ដូចជាមិនសាកសម ព្រោះថៃបានលើកទ័ព និងបណ្ដោយឱ្យជនស៊ីវិលមកញុះញង់ប្រជាជនកម្ពុជាទេ តួយ៉ាងកាលពីកន្លងទៅថ្មីៗ ប្រជាជនថៃ បាននាំគ្នាបើករថយន្ដដឹកលាមកត្រៀមបាញ់លើប្រជាជនកម្ពុជា ការបាញ់គ្រាប់ឃ្លី និងរាយបន្លាលួសលើទឹកដីកម្ពុជា រួមទាំងបំផ្លាញផ្ទះពលរដ្ឋខ្មែរ។

៣-កម្ពុជា មិនដែលមានបំណងចង់បង្កើតសង្រ្គាមឡើយ ដោយប្រកាន់យកសន្ដិភាព និងការដោះស្រាយដោយសន្ដិវិធី ទាំងដែលថៃ ចោទថា ការញុះញង់របស់កម្ពុជាឱ្យប្រមូលផ្តុំ និងតវ៉ាគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។

៤-​ កម្ពុជា តែងតែស្នើសុំការអន្តរាគម៍ពីប្រធានអាស៊ាន ពីបញ្ហាជម្លោះព្រំដែន ខណៈថៃ តែងតែធ្វើតួកំសត់ អំពាវនាវ​ឲ្យ​កម្ពុជា​បញ្ឈប់​ការ​ញុះញង់ និង​ញុះញង់​ពលរដ្ឋ​ខ្លួន​ឱ្យធ្វើ​បាតុកម្ម តែការពិត បើកដៃឲ្យពលរដ្ឋខ្លួនបង្កសកម្មភាពបង្កហេតុឥតឈប់ឈរ។

ការលើកឡើងទាំងទទឹងទិសខុសតម្រាច្បាប់នេះ ត្រូវលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សកវិញថា ថៃកំពុងធ្វើសកម្មភាពតាមបែប«គិតពីថ្ងៃច្រើនពេក ដេកយប់យល់សប្តមមីមមើល៍»។ លោកបញ្ជាក់ថា ថៃកំពុងអនុវត្តច្បាប់អាជ្ញាសឹករបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជា។ កិច្ចឯកតោភាគីរបស់ថៃ កំពុងរំលោភគោលការណ៍អន្តរជាតិស្ដីពី«ការកំណត់ព្រំដែនដោយអាណានិគម» ដែលមិនអាចធ្វើតាមចិត្តបាន លុះតែរដ្ឋភាគីមានកិច្ចព្រមព្រៀងថ្មី។ លើសពីនេះ ថៃក៏កំពុងបំពានគោលការណ៍នៃសមត្ថកិច្ចរបស់«គណៈកម្មការព្រំដែនចម្រុះ» ដែលមិនអាច វាតទីម្នាក់ឯង រួចកំណត់ថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់បានឡើយ។ ដូច្នេះ សកម្មភាពបច្ចុប្បន្ន ជាអំពើល្មើស ដែលខ្លួនមិនអាចប្រកាសប្រើច្បាប់ខ្លួនលើពលរដ្ឋខ្មែរនៃដែនអធិបតេយ្យកម្ពុជាបានទេ។ រាល់ប្រតិបត្តិការកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលថៃ នឹងកាន់តែជាបន្ទុកភស្ដុតាងនៃបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទល្មើសឈ្លានពានរដ្ឋ និងបទល្មើសអន្តរជាតិផ្សេងៗទៀតតាមកត្តាសត្យានុម័ត៕

...

ប្រភព​៖​ លោកបណ្ឌិត​ ទូច​ សុខៈ​ អ្នកនាំពាក្យ​រងក្រសួងមហាផ្ទៃ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print