អ៊ីស្រាអែល ថ្លែងថា នឹងហាមឃាត់ ក្បួននាវាផ្ទុក សម្ភារៈជំនួយ មនុស្សធម៌ មិនឱ្យចូល តំបន់ហ្កាហ្សា

ចែករំលែក៖

អន្តរជាតិ ៖ ក្រសួងការបរទេស អ៊ីស្រាអែល បាន ចេញ សេចក្តីថ្លែងការណ៍ កាលពី ថ្ងៃទី២២ខែ កញ្ញាថា ភាគីអ៊ីស្រាអែល នឹងហាមឃាត់ ក្បួននាវា ឈ្មោះ Global Sumud Flotilla ដែល ដឹកជញ្ជូន សម្ភារៈ ជំនួយមនុស្សធម៌ ទៅ តំបន់ហ្កាហ្សា មិនឱ្យ ចូលទៅដល់ តំបន់ហ្កាហ្សា នោះទេ ។

សេចក្តីថ្លែងការណ៍នេះ លើកឡើងថា ក្បួននាវានេះគឺរៀបចំដោយអង្គការហាម៉ាស់របស់ ប៉ាឡេស្ទីន ក្នុង គោលដៅបម្រើ ប្រយោជន៍ របស់ ហាម៉ាស់ ។ អ៊ីស្រាអែល មិនអនុញ្ញាតឱ្យ នាវាចូល ទៅក្នុងតំបន់ ប្រយុទ្ធ គ្នា បច្ចុប្បន្ននេះទេ ហើយក៏មិន អនុញ្ញាតឱ្យ បំបែក របាំង បិទខ្ទប់ដែន សមុទ្រ ដែលភាគី អ៊ីស្រាអែល អនុវត្ត នៅ តំបន់ហ្កាក្សា នោះដែរ។
គួរបញ្ជាក់ថា ក្បួននាវា ឈ្មោះ Global Sumud Flotilla គឺ មាននាវា ចំនួន ២០គ្រឿង ដែលមាន សមាជិក មកពី ប្រទេសនិង តំបន់ចំនួន៤៤ ដើម្បី ស្វែងរក ការបំបែក របាំងបិទខ្ទប់ របស់ អ៊ីស្រាអែល នៅ តំបន់ ហ្កាហ្សា ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print