ភ្នំពេញ៖ នារីម្នាក់មិនដឹងថាមានវិបត្តិអ្វីបានមកលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា តែត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខនៅទីនោះ ជួយឃាត់ទាន់ពេលវេលា ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥ នៅលើស្ពានកោះនរា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកេីតហេតុ ពួកគាត់បានជិះឆ្លងកាត់ស្ពានកោះនរា ក៏ស្រាប់តែប្រទះឃើញនារីខាងលើ មិនថាមានវិបត្តិអ្វីនោះទេ កំពុងឈរលេីស្ពាននិងបំរ៉ុងលោតទឹកសម្លាប់ខ្លួន ទេីបពួកគាត់បានចុះទៅជួយឃាត់ និងបានហៅសន្តិសុខនៅជិតនោះឲ្យជួយលួងលោម នារីរូបនោះយកទៅក្រោមស្ពានវិញផងដែរ ។
ករណីនិងផងដែរ នារីខាងលេីបាននិងយាយថា គាត់មានវិបត្តិជាមួយគ្រួសារតិចតួច ។
ក្រោយកេីតហេតុ សន្តិសុខនៅទីនោះបានជួយនិយាយលួងលោមអោយនារីរូបនោះស្ងប់អារម្មណ៍ ព្រោះថារូបនាងមានធំខ្លិនស្រាផងនោះ ទេីបសំរេចយកនារីរូបនោះទៅស្នាក់ការសន្តិសុខ រងចាំធ្វើការទាក់ទងសាច់ញាតិអោយមកទទួលយកទៅផ្ទះវិញផងដែរ ៕
