រថយន្ត​lexus​rx350បេីក​បុក​រថយន្ត​Mercedes ខ្ទាត​ទៅ​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រលំ​អស់​២ផ្ទាំង​

ចែករំលែក៖

​ ភ្នំពេញ​៖ រថយន្ត​lexus​ RX350 បេីក​បោះ​ពួយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​Mercedes យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ Mercedes ខ្ទាត​ទៅ​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រលំ​អស់​ចំនួន​២កង់​ថែមទៀត​ ។
​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ឆ្នាំ​២០២៥​ ​ចំនុច​ស្តុប​ដេអិន​ ផ្លូវ​២១៥កែង​ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​ផ្សា​រដេប៉ូ១​ ខណ្ឌ​ទួលគោក​ ។
​ តាម​ប្រភព​ព័ត៌មាន​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​Mercedes ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AS 3555 បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ២១៥ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​បុរស​ម្នាក់​ទៀត​បាន​រថយន្ត​ម៉ាក​lexus RX350 ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BQ 0668 បានបេីក​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ទិសដៅ​ពី​កេីត​ទៅ​លិច​ល្បឿន​លឿន​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​ Mercedes ចំគូថ​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ បណ្តាល​ឲ្យ​រថយន្ត​Mercedes ខ្ទាត​ទៅ​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រលំ​អស់​ចំនួន​២ផ្ទាំង​ ព្រម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​រងការ​ខូចខាត​យ៉ាង​ដំណំ​តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​ lexus វិញរងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ស្ដាំ​ តែ​អ្នក​បេីក​បរ​មិន​ព្រម​ឈប់​នោះ​ទេ​ គឺព្យា​យាម​បេីក​រត់​រហូត​ដល់​ផ្លូវ​ម៉ៅសេទុង​ ខណ្ឌ​ទួលគោក​ដដែល​ ក៍ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ដេញ​តាម​ឃាត់​បាន​ ប្រគល់​អោយ​សមត្ថកិច្ច​វិញ​ ។
​ ក្រោយ​កេីត​ហេតុ​ដោយ​តែ​មិន​អាច​ដោះស្រាយ​គ្នា​បាន​រថយន្ត​ទាំង​២គ្រឿង​ត្រូវ​សមត្ថកិច្ច​វាស់​វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print