ភ្នំពេញ៖ រថយន្តlexus RX350 បេីកបោះពួយខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកនិងរថយន្តMercedes យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ត Mercedes ខ្ទាតទៅប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវរលំអស់ចំនួន២កង់ថែមទៀត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៥ ចំនុចស្តុបដេអិន ផ្លូវ២១៥កែងផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាកMercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AS 3555 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៥ទិសដៅពីត្បូងទៅជើង លុះលុះមកដល់ចំនុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែបុរសម្នាក់ទៀតបានរថយន្តម៉ាកlexus RX350 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BQ 0668 បានបេីកបោះពួយតាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅពីកេីតទៅលិចល្បឿនលឿនក៏ជ្រុលទៅបុកនិងរថយន្ត Mercedes ចំគូថក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យរថយន្តMercedes ខ្ទាតទៅប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវរលំអស់ចំនួន២ផ្ទាំង ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំតែមិនគ្រោះថ្នាក់ដល់មនុស្ស ។
ដោយឡែកខាងរថយន្ត lexus វិញរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំ តែអ្នកបេីកបរមិនព្រមឈប់នោះទេ គឺព្យាយាមបេីករត់រហូតដល់ផ្លូវម៉ៅសេទុង ខណ្ឌទួលគោកដដែល ក៍ត្រូវប្រជាពលរដ្ឋជួយដេញតាមឃាត់បាន ប្រគល់អោយសមត្ថកិច្ចវិញ ។
ក្រោយកេីតហេតុដោយតែមិនអាចដោះស្រាយគ្នាបានរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយនៅពេលក្រោយ ៕ដោយ៖សុខាសែនជ័យ
