កម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនយុវជនពីរនាក់ករណីខ្ចីម៉ូតូគេជិះ ហើយយកទៅស៊ីគ្រឿង

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង១០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកស្រាវជ្រាវឃាត់ខ្លួនសង្ស័យ ២នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូ ០១គ្រឿងម៉ាក Honda C125ស៊េរី2024) តាមពាក្យ បណ្ដឹងរបស់ជនរងគ្រោះ ដោយឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ ប៊ុន ឈន មានទីតាំងផ្ទះលេខ ៣៧A ផ្លូវលេខ២៦១ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះសំណាក់ ហេង ហេង ភូមិកណ្ដឹង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៧និង១២នាទី ។

មន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា ជនសង្ស័យ
១-ឈ្មោះ ថុល រក្សា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តុស្នាក់នៅភូមិព្រៃតុំ ក្រុងកំពត ជាជនដៃ ដល់និង២-ឈ្មោះ ឃឿន លីន ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះភូមិរលាំងគ្រើល ឃុំរលាំងគ្រើលស្រុកបាទីខេត្តតាកែវ ជាអ្នកសមគំនិត។

ជនរងគ្រោះឈ្មោះ រិន សង់ហៀង ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

វត្ថុតាងចាប់យកមាន៖ម៉ូតូ១គ្រឿងម៉ាក Honda C125ស៊េរី2024 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KX-2732 (ស៊ីគ្រឿងអស់ អាវ, បូមមុខក្រោយ,បំពង់ស៊ីមាំង,កាងក្រោយនិងកុងទ័រ) ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ ថុល រក្សា ខ្ចីយកគេចខ្លួននៅថ្ងៃកើតហេតុ ។

...

បច្ចុប្បន្នកម្លាំងផ្នែកជំនាញ កំពុងសាកសួរតាមនីតិវិធី និងរៀបចំបែបបទប្រគល់ជនសង្ស័យទាំង០២នាក់និងវត្ថុតាងទៅឲ្យអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print