អាមេរិក នឹងរារាំងអ៉ីស្រាអែលដាក់បញ្ចូលតំបន់ West Bank ជាទឹកដីរបស់ខ្លួនឡើយ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា បានសន្យាថាលោកនឹងមិនអនុញ្ញាតឱ្យអ៉ីស្រាអែលបញ្ចូលតំបន់ West Bank ជាទឹកដីរបស់ខ្លួន នោះទេ ខណៈរូបលោកកំពុងជំរុញការបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu។

លោក Netanyahu នឹងត្រូវថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃសុក្រសប្ដាហ៍នេះ មុននឹងលោកនឹងត្រូវជួបលោក ត្រាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ស្របពេល ក្រុមរដ្ឋមន្ត្រីអ៉ីស្រាអែលស្ដាំនិយមជ្រុលកំពុងដាក់សម្ពាធឱ្យលោក Netanyahu បញ្ចូលផ្នែកខ្លះនៃតំបន់ West Bank ជាទឹកដីរបស់អ៉ីស្រាអែល ជាការឆ្លើយតបទៅនឹងការទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនដោយបារាំង ចក្រភពអង់គ្លេស និងមហាអំណាចលោកខាងលិចមួយចំនួនទៀត។
ក៏ប៉ុន្តែលោក ត្រាំ បានបញ្ជាក់ច្បាស់ៗថាលោកនឹងមិនគាំទ្រការបញ្ចូល West Bank ជាទឹកដីរបស់អ៉ីស្រាអែលដែលក្រុមរដ្ឋមន្ត្រីអ៉ីស្រាអែលស្ដាំនិយមជ្រុលមើលឃើញថាការសម្លាប់ក្ដីសង្ឃឹមរបស់ ប្រជាជនប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនោះឡើយ។ «ខ្ញុំនឹងមិនអនុញ្ញាតឱ្យអ៉ីស្រាអែលបញ្ចួលតំបន់ West Bank ជាទឹកដីរបស់ខ្លួនឡើយ។ ពិតណាស់ ខ្ញុំនឹងមិនអនុញ្ញាតទេ ហើយវាក៏នឹងមិនអាចកើតឡើងដែរ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន។
លោក ត្រាំ ក៏បានបង្ហាញពីសុទិដ្ឋិនិយមផងដែរអំពីការបិទបញ្ចប់សង្រ្គាមហ្កាហ្សាដែលអូសបន្លាយពេលជិត២ឆ្នាំមកនេះ ដោយនិយាយថាជិតសម្រេចបានកិច្ចព្រមព្រៀងមួយស្ដីពី តំបន់ហ្កាហ្សា ហើយថាវាប្រហែលអាចជាសន្តិភាពក៏ថាបាន៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print