លោក Li Qiang នាយករដ្ឋមន្ត្រី ចិនអញ្ជើញ ចូលរួម ការជជែក ដេញដោល ជាទូទៅ នៃ មហាសន្និបាត អង្គការ សហប្រជាជាតិ លើកទី៨០ និងថ្លែងសុន្ទរកថា

ចែករំលែក៖

អន្តរជាតិ ៖ កាលពីថ្ងៃ ទី២៦ខែកញ្ញា តាមម៉ោង ក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បាន អញ្ជើញ ចូលរួម ការជជែក ដេញដោល ជាទូទៅ នៃមហាសន្និបាត អង្គការ សហប្រជាជាតិ លើកទី៨០និង ថ្លែងសុន្ទរកថា នៅទីស្នាក់ការ កណ្ដាល អង្គការ សហប្រជាជាតិ នៅក្រុង ញូវយ៉ក ។

លោក Li Qiang បានថ្លែងថា ឆ្នាំនេះជា ខួបទី៨០ នៃថ្ងៃជ័យជម្នះនៃ សង្គ្រាម ពិភពលោក ប្រឆាំងនឹង ហ្វាស៊ីស ហើយក៏ជា ខួបទី៨០នៃ ការបង្កើត អង្គការ សហប្រជាជាតិ ផងដែរ ។ ចិនក្នុង នាមជារដ្ឋសមាជិក ស្ថាបនិក នៃអង្គការ សហប្រជាជាតិ ចិនបាន ចូលរួម យ៉ាង សកម្មនូវ កិច្ចការសកល ជាប់រហូតមក ហើយខិតខំ ប្រឹងប្រែង ជំរុញ ការលើកកម្ពស់ សុភមង្គល របស់ មនុស្សជាតិ ផងដែរ ។ ប៉ុន្មានឆ្នាំ កន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើង ជាបន្តបន្ទាប់នូវ ទស្សនៈស្តីពី ការកសាង សហគមន៍ រួមវាសនា សម្រាប់ មនុស្សជាតិនិង គំនិតផ្តួចផ្តើម អភិវឌ្ឍន៍ សកល គំនិតផ្តួចផ្តើម សន្តិសុខ សកល គំនិតផ្តួចផ្តើម អរិយធម៌សកលនិង គំនិតផ្តួចផ្តើម អភិបាលកិច្ចសកល បាន រួមចំណែក ជា តម្រិះប្រាជ្ញា ចិននិង ផែនការ ចិន ដើម្បី ឆ្លើយតបនឹង បម្រែបម្រួល និម្មាបនកម្ម នៃពិភពលោក និងដោះស្រាយ បញ្ហាពិបាក ជាបន្ទាន់ ។ ជាពិសេស ការលើកឡើង គំនិតផ្តួចផ្តើម អភិបាលកិច្ច សកលក្នុង កិច្ចប្រជុំកំពូល នៃអង្គការ សហប្រតិបត្តិការ សៀងហៃ ក្រុង Tianjin នៅ ដើមខែកញ្ញានេះ បានតម្រង់ ទិសដៅ ត្រឹមត្រូវ និងផ្តល់ មាគ៌ាដ៏សំខាន់ សម្រាប់ ការកសាង ប្រព័ន្ធ អភិបាលកិច្ច សកលដែល មានភាព កាន់តែយុត្តិធម៌ និង សមហេតុផល ។ ភាគីចិន រីករាយរួម ជាមួយ ភាគីនានាចាត់ ប្រតិបត្តិការ ដ៏ ខ្លាំងក្លា ដើម្បី ដោះស្រាយ បញ្ហាជាក់ស្តែង កាន់តែច្រើន និងជំរុញ សន្តិភាពនិង ការអភិវឌ្ឍ របស់ ពិភពលោក ។
លោក Li Qiang បានថ្លែងថា សម្លឹងមើល ទៅកាន់ អនាគត ចិនរីករាយ រួមជាមួយ ភាគីនានា គាំពារកម្មវត្ថុ និងគោលការណ៍ នៃធម្មនុញ្ញ អង្គការ សហប្រជាជាតិ ផ្សព្វផ្សាយ ស្មារតី ពហុភាគីនិយម អនុវត្ត យ៉ាងសកម្មនូវ គំនិតផ្តួចផ្តើម សកលចំនួន៤ ដើម្បី បោះជំហាន ទៅកាន់ គោលដៅ ខ្ពង់ខ្ពស់នៃ ការកសាង សហគមន៍រួម វាសនា សម្រាប់ មនុស្សជាតិ ឥតឈប់ឈរ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print