យ៉ាងហោចណាស់មនុស្ស 100 នាក់ត្រូវបានគេជឿថាបានស្លាប់បន្ទាប់ពីអណ្តូងរ៉ែមាសមួយបានបាក់ស្រុតនៅក្នុងរដ្ឋ Zamfara ប្រទេសនីហ្សេរីយ៉ា នេះបើយោងតាមអ្នកនៅរស់រានមានជីវិតនិងអ្នកស្រុកក្នុងតំបន់។
សាក្សីបានអោយដឹងថា ផ្លូវរូងក្រោមដីជីករ៉ែនៅអណ្តូងរ៉ែមាស Kadauri ក្នុងតំបន់ Maru បានដួលរលំកាលពីថ្ងៃទី 25 ខែកញ្ញា។ យោងតាមសាក្សីឃើញផ្ទាល់ភ្នែក អណ្តូងរ៉ែមាសបានដួលរលំខណៈពេលដែលកម្មកររ៉ែ សិប្បករកំពុងធ្វើការនៅក្រោមដី ភ្លាមៗនោះបានជាប់មនុស្សជាង 100 នាក់នៅក្រោមដី និងថ្មជាច្រើនតោន។
ប្រតិបត្តិការជួយសង្គ្រោះត្រូវបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីការបាក់អណ្តូងរ៉ែ ហើយបានបន្តពេញមួយយប់រហូតដល់ថ្ងៃទី 26 ខែកញ្ញា ដោយមានការចូលរួមពីប្រជាជនក្នុងតំបន់ និងកងកម្លាំងជួយសង្គ្រោះជំនាញ ក្នុងកិច្ចខិតខំប្រឹងប្រែងអស់សង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត។ ប្រតិបត្តិការជួយសង្គ្រោះបានបន្តនៅថ្ងៃទី 26 ខែកញ្ញា ក្រោមលក្ខខណ្ឌដ៏លំបាក។
Sanusi Auwal ដែលជាអ្នកស្រុកក្នុងតំបន់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបាននិយាយថាយ៉ាងហោចណាស់សាកសពចំនួន 13 នាក់ត្រូវបានគេរកឃើញពីគំនរបាក់បែក – រួមទាំងបងប្អូនជីដូនមួយរបស់គាត់ផងដែរ។ Auwal បាននិយាយថា “អ្នករុករករ៉ែជាង 100 នាក់មានវត្តមាននៅពេលបាក់ស្រុត”។
“យើងមានសំណាងណាស់ដែលត្រូវបានជួយសង្គ្រោះ។ ក្នុងចំណោមមនុស្សជាង 100 នាក់ មានតែ 15 នាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះពីអណ្តូងរ៉ែដែលដួលរលំ” ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួស។
Muhammadu Isa នៃសមាគមអ្នករុករករ៉ែរដ្ឋ Zamfara បានបញ្ជាក់អំពីឧបទ្ទវហេតុនេះ ដោយបន្ថែមថា អ្នកជួយសង្គ្រោះមួយចំនួនក៏បានថប់ដង្ហើមផងដែរ ខណៈពេលដែលព្យាយាមជីករកអ្នករុករករ៉ែដែលបានកប់។
អ្នកនាំពាក្យប៉ូលិស Zamfara លោក Yazid Abubakar មិនបានឆ្លើយតបភ្លាមៗចំពោះការហៅទូរស័ព្ទ និងសារដើម្បីស្វែងរកការអត្ថាធិប្បាយទេ។
ការជីកយករ៉ែមាសខុសច្បាប់កំពុងកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងទីក្រុង Zamfara ជាកន្លែងដែលក្រុមក្មេងទំនើងប្រដាប់អាវុធតែងតែគ្រប់គ្រងការជីកយករ៉ែមាសក្នុងប្រទេសនីហ្សេរីយ៉ា ដែលនាំឱ្យមានអំពើហិង្សា និងគ្រោះថ្នាក់ដល់មនុស្សស្លាប់៕ ដោយធីរីណា
រូបថត:vtv