កម្លាំងនគរបាលខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យ ចំនួន០២ក្រុម ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី អំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៦:១៦នាទី កើតមានករណី អំពើហិង្សា ដោយ ចេតនា មានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ កែច្នៃខុសច្បាប់) នៅចំណុចភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលករណីនេះបង្ករឡើង ដោយជនសង្ស័យចំនួន ០២ក្រុម ដែលមានគ្នាចំនួន ១២នាក់ ក្រោយពីប្រព្រឹត្តអំពើហិង្សារួចពួកគេបាននាំគ្នាគេចខ្លួនអស់។

អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជា ប្រចាំពីសំណាក់លោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងបានការសម្រប សម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន ០២ក្រុម ដែលមានគ្នាចំនួន ១១នាក់ យកមកធ្វើការសាកសួរ៖

ក្រុមទី១ មានគ្នាចំនួន ០៥នាក់៖ ១.ឈ្មោះ ប៉ន ពិត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ, ២.ឈ្មោះ ហាស់ ហុច ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កសិករ, ៣.ឈ្មោះ ហាស់ ហួន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ, ៤.ឈ្មោះ ហាស់ ហ៊ុន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កសិករ, និង៥.ឈ្មោះ ហាស់ ហៀម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ អ្នកទាំង ៥នាក់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្រុមទី២ មានគ្នាចំនួន ០៦នាក់៖ ១.ឈ្មោះ សៃ សាញ់ ហៅសូយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ, ២.ឈ្មោះ ភាព សុភារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ អ្នកទាំង ២នាក់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប, ៣.ឈ្មោះ គួយ ស៊ីណាត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប, ៤.ឈ្មោះ ស៊ាត សាក់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប, ៥.ឈ្មោះ មឿត មុត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិអន្ទឹតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប, និង៦.ឈ្មោះ ញ៉ាន វណ្ណៈ ហៅខ្នីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យទាំងពីរក្រុមខាងលើ បានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សា និងប្រដាក់ដោយអាវុធ វាយតបតគ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួស លុះដល់ថ្ងៃបន្ទាប់ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនក្រុមរបស់ខ្លួនតែម្តង។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចធ្វើការដកហូតបានរួមមាន៖ ដំបងដែកជ្រុងចំនួន ១ដើម, ដែកក្តារវីបេតុងចំនួន ១ដើម, កាំបិតព្រាចំនួន ១ដើម, កាំបិតខ្វែវចំនួន ៣ដើម និងជំពាមកៅស៊ូចំនួន១, ដាវសាំម៉ូរៃចំនួន ១ដើម, កាំបិតផ្គាក់ចំនួន ១ដើម, ពូថៅចំនួន ២ដើម, កាំភ្លើងកែច្នៃចំនួន ១ដើម និងសម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួនទៀតផងដែរ។

...

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួនកម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ស្នើសុំដីការតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print