ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាលខណៈជួបនិងគ្រោះថ្នាក់ចរាចររវាងម៉ូតូបុកម៉ូតូអាចមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន កាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខសាលាខណ្ឌសែនសុខ តាមបណ្តោយផ្លូវភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1Q-3682 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូ១គ្រឿងទៀតម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CC-7539 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង(បញ្ច្រាស់ទិស) ហើយអ្នកបើកបរទាំងពីរចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូងត្រូវទិសដៅចរាចរដួលបោកក្បាលហូឈាមសន្លបលស្តូតស្តឹងតែម្តង។ ចំណែកបុរសម្នាក់ដែលជិះបញ្ច្រាស់ទិសដៅនោះរងរបួសស្រាល។

ក្រោយកើតហេតុក៏កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខនិងប្រជាការពារសង្កាត់ភ្នំពេញថ្មីចុះមកជួយអន្តរាគមន៍បានទាក់ទងហៅរថយន្តសាម៊ុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវនគរបាលចរាចរធ្វើការវាស់វែងយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕

2sey (4) 2sey (2) 2sey (5) 2sey (3) 2sey (1)

ដោយ៖ តុង សីហា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print