អគ្គនាយកស៊ីម៉ាក់​ បង្ហាញ​រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះនិងគ្រាប់ផ្លោងរបស់ថៃ ជាកំណត់ត្រាជាក់ស្តែងនិងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ​ ២៤-២៨​ កក្កដា​ ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង​ រតនា​ អគ្គនាយកស៊ីម៉ាក់​ បានបង្ហាញពី​រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះនិងគ្រាប់ផ្លោងទាំងនេះ​ ជាកំណត់ត្រាជាក់ស្តែងនិងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ​ ២៤-២៨​ កក្កដា​ ២០២៥​ ដោយបានត្រួតពិនិត្យសំណាកភស្តុតាងនិងកំណត់ចំណុចទីតាំងច្បាស់លាស់​ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាពCMACផងដែរ។

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានបញ្ជាក់ថា​ មិនមែនជារណ្តៅគ្រាប់​ ឬក៏គ្រាប់បែក​កេីតចេញពីកាឡៃនៃការទម្លាក់គ្រាប់បែកសម័យឆ្នាំ១៩៧០-១៩៧៣​ ដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ!

លោក​ ហេង​ រតនា​ បានសង្កត់ធ្ងន់ថា​ កម្ពុជាបាននិងកំពុងបង្ហាញរឿងរ៉ាវនិងទិដ្ឋភាពពិតជាក់ស្តែង​ ប្រកបដោយតម្លាភាព​ និងមិនត្រូវការក្រឡៃលាបពណ៌អ្វីនោះទេ!

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print