សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ អញ្ជើញជាអធិបតីភាពដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។

នាឱកាសនោះ​ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា ដួងព្រលឹងអតីតយុទ្ធជនទាំងអស់ ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ នឹងតាមថែ រក្សាការពារនូវប្រជាជនកម្ពុជាជំនាន់ក្រោយ។

ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកថា ៧មករា ឆ្នាំ១៩៧៩ បានបើកសករាជថ្មី ដែលបាននាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាង ជូនប្រជាជនកម្ពុជាគ្រប់រូបរហូត ដល់សព្វថ្ងៃនេះ។

សម្តេច ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនអតីតយុទ្ធជន និងបានដាក់ចេញនូវគោលនយោបាយនានា ដើម្បីគុណប្រយោជន៍របស់អតីតយុទ្ធជន ការកែលម្អជីវភាពអតីតយុទ្ធជន និងក្រុមគ្រួសារសព អតីតយុទ្ធជន។

សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា អតីតយុទ្ធជន និងនិវត្តជនបានដាក់ក្នុងក្រោមដំបូល សមាគមតែមួយគឺពិតជាល្អខ្លាំងណាស់ ដើម្បីកុំឲ្យពួកគាត់ឃ្លាតឆ្ងាយពីយើង។

...

ជាមួយសមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ហើយប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រៀមបង្កើតសមាគមនិវត្តជនកម្ពុជា ដើម្បីបង្ហាញអំពីការផ្សារភ្ជាប់កាន់តែកៀកជាមួយមន្ត្រីរាជការស៊ីវិលដែលចូលនិវត្តន៍៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print