ភ្នំពេញៈ បុរសម្នាក់ បេីក ម៉ូតូ កង់បី ឥណ្ឌា បេីក បុក ជាមួយ រថយន្ដ TOYOTA ALPHARD ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន បណ្ដាលឲ្យ រងការ ខូចខាត និង ម្ចាស់ ម៉ូតូ កង់ បី ឥណ្ឌា រងរបួស បញ្ជូន ទៅ មន្ទីរពេទ្យ ។ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ១២:៥០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ព្រះ មុនីវង្ស កែង ផ្លូវ ៣៦០ សង្កាត់ បឹងកេងកង ទី១ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញបុរសម្នាក់ បេីក ម៉ូតូ កង់បី ឥណ្ឌា ពាក់ ផ្លាក លេខ កណ្ដាល 1AI-6224 បេីក បុក ជាមួយ រថយន្ដ TOYOTA ALPHARD ពាក់ ផ្លាក លេខ ភ្នំពេញ 2CE-3676 ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន បណ្ដាលឲ្យ រងការ ខូចខាត និង ម្ចាស់ ម៉ូតូ កង់ បី ឥណ្ឌា រងរបួស បញ្ជូន ទៅ មន្ទីរពេទ្យ ភ្លាមៗផងដែរ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ បឹង កេងកង ចុះមក ធ្វេី ការ វាស់ វែង យក រថយន្ត និង កង់ បី ឥណ្ឌា ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕
ដោយ៖ ស រស្មី