រថយន្តtoyota alphard បេីកបត់ត្រលប់ក្រោយត្រូវម៉ូតូជិះស្របទិសជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិ ចិន បេីក រថយន្តtoyota alphard បត់ ត្រលប់ ក្រោយត្រូវ យុវជន ប្រុសស្រី ៤នាក់ ជិះ ម៉ូតូ ហុងដាឌ្រី​ម ជ្រុលទៅ បុកយ៉ាង ពេញទំហឹងបណ្ដាលឲ្យ អ្នក ទាំង ៤រង របួស ធ្ងន់ស្រាល ។
ហេតុការណ៍ នេះបានកើតឡើង នៅ វេលា ម៉ោង ១២រំលង អធ្រាត្រ ចូល ថ្ងៃ ទី ៣០ខែ កញ្ញា ឆ្នាំ ២០២៥ ជិត ប៉ុស្តិ៍ នគរបាល រដ្ឋ វាល ស្បូវ ផ្លូវ ជាតិ លេខ១ សង្កាត់ វាល ស្បូវ ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ ។
តាម ប្រភព ព័ត៌មាន ពីកន្លែង កើតហេតុ បានឲ្យដឹង ថា មុន ពេល កេីត ហេតុគេបានឃើញ ជនជាតិ ចិន ប្រុសស្រី ២នាក់ បានបេីក រថយន្តម៉ាក toyota alphard ពាក់ ស្លាក លេខ កម្ពុជា .HR567899 បេីក ធ្វើ ដំណើរតាមបណ្ដោយ ផ្លូវ ជាតិ លេខ ១ ទិសដៅ ពី លិច ទៅកេីតលុះ មកដល់ចំនុច កេីត ហេតុ ក៍បាន បួង ចង្កូត បត់ ត្រលប់ ក្រោយវិញ តែខណៈ រថយន្ត បត់ កាត់ ទទឹង ផ្លូវ ក៏ស្រាប់ តែ យុវជនប្រុស ស្រី ចំនួន ៤នាក់ បានជិះ ម៉ូតូ ម៉ាក ហុងដាឌ្រីមស៊េរី ឆ្នាំ ២០១៧ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ព្រៃវែង 1K 8738 បានជិះ ធ្វើ ដំណើរ បោះ ពួយ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ១ ទិសដៅ ស្រប គ្នា ជាមួយ រថយន្ត ហេីយ ហ្វ្រាំង មិន ជាប់ ក៍ជ្រុល ទៅ បុក និង រថយន្ត យ៉ាង ពេញ ទំហឹង បណ្ដាល ឲ្យ អ្នក ទាំង ទាំង ៤នាក់ ក្នុង នោះ មាន ប្រុស ម្នាក់ និង នារី ម្នាក់ របួស ធ្ងន់ ចំនែក ប្រុស ស្រី ២នាក់ ទៀត រងរបួស ស្រាល អ្នក ទាំង ៤ត្រូវ បាន បញ្ជូន តាម រថយន្ត សាមុយ របស់ មន្ទីរ ពេទ្យ បង្អែក ច្បារអំពៅ ដឹក យក ទៅ សង្គ្រោះ ផង ដែរ ។
ដោយ ឡែក ខាង រថយន្ត វិញ រងការ ខូចខាត កំពិត ទ្វារ មុខ ចំហៀង ខាង ឆ្វេង យ៉ាង ដំណំ តែ មិន គ្រោះថ្នាក់ ដល់ មនុស្ស គ្រាន់តែ អ្នក បេីក បរ ត្រូវ សមត្ថកិច្ច ឃាត់ ប្រគល់ អោយ ផ្នែក ជំនាញ ចរាចរណ៍ សួរនាំ បន្ត ។
ក្រោយ កេីត ហេតុ មធ្យោបាយ ត្រូវ សមត្ថកិច្ច ជំនាញ ចរាចរណ៍ វាស់ វែង យក ទៅ រក្សា ទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក រងចាំ ដំណោះស្រាយ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print