អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើក្មេងទំនើង ១ក្រុម (ឈ្មោះ SK ហៅកៀនស្វាយ) ដែលបានយកដាវកែច្នៃកាប់ និងដងឆ័ត្រវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបញ្ជូន សំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើង ១ក្រុម (ឈ្មោះ KS ហៅ កៀនស្វាយ) មានគ្នាចំនួន ១៦នាក់ ជិះម៉ូតូចំនួន ៨គ្រឿង ធ្វើសកម្មភាពយកដាវកែច្នៃកាប់ និងយកដងឆ័ត្រវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចផ្លូវជាតិលេខ១ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង២៣ និង៣០នាទី រួចក៏នាំគ្នា ជិះគេចខ្លួនអស់។ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១និង០០នាទី សមត្ថកិច្ចបាន ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ឈ្មោះ គិត រតនៈ ភេទប្រុស អាយុ ១៨ឆ្នាំ។ ចំណែកបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីទទួល និងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យខាងលើ និងបក្ខពួក ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិ មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងព្រមទាំងជនសង្ស័យទៅចៅក្រមស៊ើប សួរដើម្បីចាត់ការបន្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print