លោក ឯម ច័ន្ទមករា តំណាងក្រសួងយុត្តិធម៌ ចូលរួមពិធីបើកកិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់ស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ»

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ បានចូលរួមពិធីបើកកិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់ស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសណ្ឋាគារ Raffles Le Royal Phnom Penh។

កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅក្រោមការសហការរវាងអាជ្ញាធរជាតិអាវុធគីមី និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសនិងមន្ត្រីជាន់ខ្ពស់កម្រិតនយោបាលយ មកពីតាមក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាលើប្រធានបទពាក់ព័ន្ធទិដ្ឋភាពទូទៅនៃកម្មវិធីរបស់នាយកដ្ឋានសន្តិសុខព្រំដែន និងគ្រប់គ្រងការនាំចេញ(EXBS), ទិដ្ឋភាពទូទៅនៃកម្មវិធីEU Partner-to-Partner និងប្រព័ន្ធធាតុផ្សំយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print