ព្រែកចំនួន៣៨ក្នុងស្រុកចំនួន៥ក្នុងខេត្តកំពង់ចាមទទួលនូវរបបទឹកទន្លេមេគង្គ ខណៈទឹកទន្លេនៅតែបន្តហក់ឡើងខ្ពស់

ចែករំលែក៖

ដោយគិតត្រឹមថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាព្រែកចំនួន៣៨ព្រែកក្នុងចំណោមព្រែកទាំង៤១ក្នុងខេត្តកំពង់ចាមបានទទួលនូវរបបទឹកទន្លេមេគង្គ ខណៈទឹកទន្លេបានហក់ឡើងដល់កម្ពស់ជាង១៤ម៉ែត្រ ដោយក្នុងនោះព្រែករួមមានក្នុងស្រុកស្ទឹងត្រង់៥/៥ ស្រុកកំពង់សៀម៩/១១ ស្រុកកងមាស១២/១៣ ស្រុកកោះសូទិន៥/៥ និងស្រុកស្រីសន្ធរ៧/៧។

ទន្ទឹមនេះដែរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៤,២៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៦ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១៣.៣២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកចំនួន៦នៃខេត្តកំពង់ចាម។

...

ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print