អាជ្ញាធរខេត្តក្រចេះ និងមន្ត្រីមូលដ្ឋានចុះពិនិត្យស្ថានភាពលិចលង់ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិម្រ៉ើម និងភូមិតាងួន ឃុំដារ ស្រុកចិត្របុរី

ចែករំលែក៖

ខេត្តក្រចេះ ៖ លោក គង់ គឹមនី អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ និងអាជ្ញាធរស្រុក ឃុំចុះពិនិត្យស្ថានភាពលិចលង់ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិម្រ៉ើម និងភូមិតាងួន ឃុំដារ ស្រុកចិត្របុរី។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ៖ ក្រោយពីដឹកនាំកិច្ចប្រជុំបន្ទាន់របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីពិនិត្យផែនការត្រៀមបម្រុងគ្រោះមហន្តរាយដោយទឹកជំនន់ និងជំនន់ទឹកភ្លៀង ត្រួតពិនិត្យលើធនធាន សម្ភារ និងមធ្យោបាយរបស់បណ្តាមន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក និងអង្គការដៃគូរនានា សម្រាប់ដោះស្រាយ អន្តរាគមន៍ឆ្លើយតបបន្ទាន់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print