Kylian Mbappe រកបានបានបីគ្រាប់ ខណៈដែល Real Madrid បានយកឈ្នះ៥-០ លើKairat Almaty

ចែករំលែក៖

ខ្សែប្រយុទ្ធKylian Mbappe ស៊ុតបញ្ចូលទីបានបីគ្រាប់ (Hat-trick) និងឈានដល់ចំនួនសរុប ៦០ គ្រាប់នៅ Champions League ខណៈដែល Real Madrid យកឈ្នះ Kairat Almaty ក្នុងប្រទេសកាហ្សាក់ស្ថានដោយលទ្ធផល៥-០។

ប្រធានក្រុមជម្រើសជាតិបារាំងបានស៊ុតបាល់ពិន័យ១១ម៉ែត្រចូលក្នុងតង់ទី១។គាត់បានបន្ថែមគ្រាប់បាល់ទី២របស់គាត់នៅនាទីទី ៥២ គ្រាប់ចុងក្រោយនៅនាទីទី៧៣។

គ្រាប់បាល់របស់ Mbappe គឺជាគ្រាប់ទី ៥៨, ៥៩ និង ៦០ របស់គាត់នៅក្នុងក្របខ័ណ្ឌ Champions League ហើយមានន័យថាគាត់បានវ៉ាដាច់អតីតខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Thomas Muller ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីប្រាំមួយនៅក្នុងប្រវត្តិសាស្រ្តនៃការប្រកួត។

ចំណែកកីឡាករបម្រុង Eduardo Camavinga និង Brahim Diaz ទាំងពីរបានស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់។

...

វាគឺជាជ័យជម្នះដែលត្រូវការច្រើនសម្រាប់ក្រុមរបស់លោក Xabi Alonso បន្ទាប់ពី ចាញ់ ៥-២ ក្រោមដៃក្រុមគូប្រជែងក្នុងទីក្រុង Atletico Madrid ក្នុងការប្រកួត La Liga កាលពីថ្ងៃសៅរ៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print