លោកបណ្ឌិត យង់ ពៅ៖​ ពាក្យ «ស្មោះត្រង់» របស់ថៃ ដូចនឹងជនជាតិថៃយកទង់ជាតិថៃ ទៅដោតនឹងក្បួនឡានដឹកលាមកកន្លងទៅ !

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាតាមដានស្ថានការណ៍នយោបាយ​ បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅថ្ងៃទី​០១​ ខែតុលា​​ ឆ្នាំ​២០២៥នេះថា៖​ ខែថ្មី សូមជូនទស្សនៈថ្មីលើបញ្ហាចាស់ពាក្យ «ស្មោះត្រង់» របស់ថៃ ដូចនឹងជនជាតិថៃយកទង់ជាតិថៃ ទៅដោតនឹងក្បួនឡានដឹកលាមកកន្លងទៅ !

ជាថ្មីម្តងទៀត​ លោកបណ្ឌិត​ យង់​ ពៅ​ សូមរំលឹកពី លោក អានុទីន ឆានវីរាក់គុល នាយករដ្ឋមន្ត្រីថ្មោងថ្មីអាយុខ្លី បច្ចុប្បន្ន នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញពីចេតនានយោបាយ ចង់លុប MOU ឆ្នាំ២០០០ ស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែនគោក និង MOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា នេះបើយោងតាមការផ្សាយដោយកាសែតថៃ The Nation ផ្សាយថ្ងៃ៣០ កញ្ញា ២០២៥។

អ្នកតាមដានស្ថានការណ៍នយោបាយ​រូបនេះ​ បានបញ្ជាក់ថា​ ចំណុចនេះសាធារណៈជនបានទទួលយល់ដឹងរួចហើយតាមរយៈ ទាំងអ្នកជំនាញច្បាប់កម្ពុជា និងថៃ សុទ្ធតែបានបង្ហាញរួចហើយថា MOUឆ្នាំ២០០០ ស្ដីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ និងMOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា មិនអាចលុបចោលដោយច្បាប់ក្នុងស្រុកទេ ព្រោះវាជាសន្ធិសញ្ញាអន្តរជាតិ។

រីឯលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីការបរទេសថៃ កាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា ដដែលបានអះអាងថា រដ្ឋាភិបាលថៃមិនបិទទ្វារចំពោះការចរចាជាមួយកម្ពុជាក្នុងគោលបំណងដោះស្រាយជម្លោះព្រំដែនដែលអូសបន្លាយយូរមកហើយនោះទេ។ ថ្លែងទៅកាន់សភាក្នុងអំឡុងសេចក្តីសង្ខេបគោលនយោបាយ លោក ស៊ីហាសាក់ បានទទួលស្គាល់ថា ការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរនឹងជាកិច្ចការដ៏លំបាកមួយ ដោយបានបញ្ជាក់ថា យុទ្ធសាស្ត្រត្រូវតែពាក់ព័ន្ធនឹងការបោះជំហានហួសពីជម្លោះដែលមានស្រាប់។

លោកបានសង្កត់ធ្ងន់ថា ខណៈពេលដែលការចរចានាពេលអនាគតនឹងផ្តោតលើការកសាងសន្តិភាព ពួកគេនឹងមិនប៉ះពាល់ដល់បញ្ហាអធិបតេយ្យភាពទឹកដីឡើយ។ រដ្ឋមន្ត្រីរូបនេះបានអះអាងថា ថ្វីដ្បិតតែប្រទេសថៃត្រៀមខ្លួនសម្រាប់ការចរចាក៏ដោយ ក៏ប្រទេសនេះកំពុងរង់ចាំសញ្ញាច្បាស់លាស់នៃការត្រៀមខ្លួនពីភាគីកម្ពុជាផងដែរ។

លោក ស៊ីហាសាក់ បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន ដោយលើកឡើងពី «បញ្ហាស្មុគស្មាញ» និង «វិធីសាស្ត្រមិនទៀងទាត់» របស់កម្ពុជាថាជាកត្តាដែលធ្វើឲ្យស្មុគស្មាញ។ លើសពីនេះ លោកបានកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាមិនទាន់បង្ហាញពី «ការស្មោះត្រង់» ឆ្ពោះទៅកាន់ការចាប់ផ្តើមការចរចានៅឡើយទេ។

មកដល់ចំណុចនេះ លោកបណ្ឌិត​ យង់​ ពៅ​ សូមឱ្យសាធារណៈជនពិចារណាដោយយឺតៗអំពី របៀបធ្វើការរបស់រដ្ឋបាលក្រុងបាងថៃ ពីជ្រុងនាយករដ្ឋមន្ត្រី ប្រកាសលុប MoU 2000 &MoU 2001 រីឯខាងជ្រុងរដ្ឋមន្ត្រីការបរទេស ចេតនាល្អបើកទ្វារចរចា ប៉ុន្តែចោទរដ្ឋាភិបាលកម្ពុជាមិនទាន់បង្ហាញពី «ការស្មោះត្រង់» ទៅវិញ។

បន្ថែមពីនេះ​ លោកអគ្គលេខាធិការរូបនេះ​ យល់ថា «ពាក្យស្មោះត្រង់ របស់ថៃ» ចង់បាន គឺស្មើនឹង «លាមក» ដូចនឹងអ្វីដែលជនជាតិថៃខ្លួនឯងមានបំណងប្រើប្រាស់ជាអាវុធនោះហើយ។ សេចក្តីនេះ លោកចង់បញ្ជាក់ថា ថៃចង់ឱ្យកម្ពុជា ព្រមតាមសំណើនយោបាយប្រកបដោយចេតនាទុចចរិតរបស់ខ្លួន ទាំងអស់ទើបហៅថា ស្មោះត្រង់។

សួរថា តើមានរដ្ឋាភិបាលប្រទេសមួយណា គេព្រមស្មោះត្រង់នឹងថៃ ដោយសុខចិត្តបោះបង់ភាពស្របច្បាប់អន្តរជាតិទាំងឡាយលើបញ្ហាអធិបតេយ្យដែនដីប្រទេសជាតិខ្លួននោះ។ កម្ពុជា រឹតតែមិនអាចធ្វើដូច្នេះបាន។​ ថៃ ល្មមឈប់យកទង់ជាតិខ្លួនឯងទៅដោតនឹងក្បួនឡានដឹកលាមកទៀតទៅ !

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print