ការវិលត្រលប់របស់ Yamal ជំរុញឱ្យមានកម្លាំងខ្លាំងដល់ Barcelona ពេលប៉ះ PSGយប់នេះ

ចែករំលែក៖

អ្នកចាត់ការក្លឹប Barcelona លោក Hansi Flick ត្រូវប្រឈមមុខនឹងក្រុមខ្លាំង Paris St Germain ក្នុងវគ្គចែកពូល Champions League នៅថ្ងៃពុធ ហើយក្រុមមកពីបារាំងនេះបានបង្កបញ្ហាដល់ក្រុមអេស្ប៉ាញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយយ៉ាងខ្លាំង។

ក្រុមអេស្ប៉ាញBarcelonaត្រូវបានជំរុញទឹកចិត្តដោយការវិលត្រឡប់របស់ខ្សែប្រយុទ្ធវ័យជំទង់ Lamine Yamal ទល់នឹងក្រុមការពារជើងឯកបារាំងដែលបានទម្លាក់ពួកគេក្នុងវគ្គ 16 ក្រុមចុងក្រោយឆ្នាំ 2021 និងវគ្គ 1/4 ផ្តាច់ព្រ័ត្រឆ្នាំ 2024 ដោយឈ្នះលើការទៅលេងពីរលើកចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Camp Nou ។

ទោះជាយ៉ាងណាក៏ដោយការប្រកួតលើកនេះមានការប្រែប្រួលខ្លាំង ដោយភាគីទាំងសងខាងមានកីឡាកររបួសច្រើនដូចគ្នា។

PSG នឹងគ្មានវត្តមានប្រធានក្រុម Marquinhos អ្នកឈ្នះ Ballon d’Or ខ្សែប្រយុទ្ធ Ousmane Dembele, Khvicha Kvaratskhelia និង Desire Doue និងអ្នកចាំទី Joan Garcia ចំណែក Barcelona អត់មានខ្សែប្រយុទ្ធ Raphinha និងខ្សែបម្រើ Gavi ទេ។

ប៉ុន្តែBarcelona ដែលជាម្ចាស់ជើងឯក LaLiga នឹងស្វាគមន៍ Yamal ត្រលប់មកវិញពីរបួសក្រលៀន ហើយកីឡាករវ័យ 18 ឆ្នាំរូបនេះបានជួយឱ្យពួកគេយកឈ្នះ Real Sociedad កាលពីថ្ងៃអាទិត្យ ដើម្បីផ្ដួល Real Madrid ឡើងឈរលើតារាងចំណាត់ថ្នាក់កំពូលរបស់អេស្ប៉ាញ។

...

Barcelona បានយកឈ្នះ Newcastle United ក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេ ហើយ PSG បានចាប់ផ្តើមការពារតំណែងជើងឯករបស់ពួកគេដោយយកឈ្នះ Atalanta 4-0 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print