ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីរាជការចុះពិនិត្យមើលដំណើរការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតមួយចំនួន ក្នុងសង្កាត់ព្រៃស ព្រៃវែង ពងទឹក ក្រាំងពង្រ និងសង្កាត់ប្រទះឡាង ព្រមទាំងបានពិនិត្យឃើញថាដំណើរការនៃការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យទាំងនោះ មានភាពរលូន និងប្រក្រតី ដោយមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ៕
ដោយ៖ សីលា
...