មិន​ធ្លាប់​មាន​​!​ តុលាការ​ផ្តន្ទា​ទោស​បុរស​ម្នាក់​៤៩ឆ្នាំ​ ពី​បទ​ប្លន់​៧ករណី​ ហើយ​នៅ​សល់​៨ករណី​ទៀត​

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ជា សុខច័ន្ទដេតកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគាររយៈពេល៤៩ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ” លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិហិង្សាចំនួន៧ករណី ក្នុងទឹកដីខណ្ឌដង្កោទាំងអស់។

បើតាមមន្ត្រីតុលាការ បញ្ជាក់ថា ជនជាប់ចោទរូបនេះ នៅមាន៨ករណីផ្សេងទៀត ដែលតុលាការកំពុងដំណើរការនីតិវិធី ។

តុលាការបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ នុជ សំណាង ហៅ សែន សំណាង អាយុ២៧ឆ្នាំ ចំនួន៧ករណី ដោយក្នុងមួយករណីៗផ្តន្ទាទោស៧ឆ្នាំ សរុបទាំងអស់ គឺ៤៩ឆ្នាំ ។

នាពេលសវនាការកន្លងទៅ ជនជាប់ចោទរូបនេះ សារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។

ជនជាប់ចោទ បញ្ជាក់ថា ប្លន់លើកទី១ នៅភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៥ ប្លន់លើក ទី២ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោកាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៥ប្លន់លើកទី៣នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោកាលពីថ្ងៃទី១៩ខែកក្តដាឆ្នាំ២០១៥ប្លន់លើកទី៤ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៥ ប្លន់លើកទី៥នៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥ប្លន់លើកទី៦ នៅសង្កាត់ដង្កោខណ្ឌដង្កោកាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៥ ប្លន់លើកទី៧នៅសង្កាត់កន្ទួតខណ្ឌដង្កោកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៥ ៕

image

ដោយ៖ ចេស្តា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print