អគ្គនាយកស៊ីម៉ាក់​៖​ សារមន្ទីរតេជោសន្តិភាព​ មានដាក់បង្ហាញរូបភាព​ ប្រវត្តិសាស្ត្រសង្គ្រាម​ រឿងរ៉ាវជនរងគ្រោះដោយសារសង្គ្រាមនិងសំណល់យុទ្ធភណ្ឌសង្គ្រាម​

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ លោក​ ហេង​ រតនា​ ប្រធាន​អង្គភាព​ស៉ីម៉ាក់​ បានឱ្យដឹងថា​ នៅថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០២៥នេះ​ ប្រជុំឆ្លងរូបសំណាកផលិតនៅប្រទេសជប៉ុន​ ដេីម្បីត្រៀមយកមកដាក់តាំងនៅសារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាប!

អគ្គនាយកស៉ីម៉ាក់​រូបនេះ​ បានបញ្ជាក់ថា​ សារមន្ទីរតេជោសន្តិភាព​ មានដាក់បង្ហាញរូបភាព​ ប្រវត្តិសាស្ត្រសង្គ្រាម​ រឿងរ៉ាវជនរងគ្រោះដោយសារសង្គ្រាមនិងសំណល់យុទ្ធភណ្ឌសង្គ្រាម​ ព្រមទាំងសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌសង្គ្រាម​ ដេីម្បីរំលឹកការចងចាំនៃមរតកសង្គ្រាម​ និងតម្លៃមហាសាលនៃសន្តិភាព!! ។

គួររម្លឹកថា​ កាលពីខែកញ្ញា ឆ្នាំ២០២៥ថ្មីៗនេះ​ លោក​ ហេង​ រតនា​ និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា​រួមទាំងមន្ត្រីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា​ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាស្តីពីគម្រោងពង្រឹងមុខងារអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២ ដែលមានរយៈពេល៣ឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៨ ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ឲ្យសម្រេចបាននូវផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣៥ ។

សូមជម្រាបថា កំណត់ហេតុនៃគម្រោងនេះគឺស្របតាមយុទ្ធសាស្ត្រ នៃគំនិតផ្តួចផ្តើមសកម្មភាពមីនកម្ពុជា-ជប៉ុន។ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាព និងពង្រឹងតួនាទីរបស់អង្គភាពស៊ីម៉ាក់ដើម្បីក្លាយជាស្ថាប័នជាតិដែលផ្តល់សេវាសកម្មភាពមីនប្រកបដោយឯកទេស និងវិជ្ជាជីវៈកម្រិតស្តង់ដារសាកល។ គម្រោងនេះក៏ជាធាតុដ៍សំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងការបណ្តុះបណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ការកសាងសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាពនិងនិរន្តភាព៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print