ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១៣២៥កន្លែង លើ ១២មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។
មុខជំនាញទាំង១២ នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ការបន្សីលោហៈ, សេវាកម្មកុំព្យូទ័រ, ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មសម្អាងកាយ, ការផ្សារលោហៈដោយធ្នូអគ្គិសនី, ការងារការ៉ូ, ការដំឡើងបណ្តាញបំពង់ទឹក, និងការងារកំបោរ។
ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ២៦៧ ៦៧៩/ ០៧១ ៩៩០ ៨៨៦៦/ ០៦៩ ៤៣៦ ៦៩៣/ ០១០ ៥៤៧ ៧៧៨/ ០៨៨ ៦១៣ ២១២៣/ ០៩៦ ៩៣៩ ៩៦៩៨/ ០៨៨ ៩៥៣ ២៣៣៣/ ០៩៧ ៩២៥ ៩១៨៨ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង៕ដោយ៖តារា