ថៃជួបរឿងផ្ទួន ! ភ្លើងឆេះនៅបាងកក២ករណី គ្រាន់តែឆ្លងចូលថ្ងៃ២តុលាភ្លាម បណ្តាលឱ្យខូចខាតរោងចក្រ២កន្លែង!

ចែករំលែក៖

ទីក្រុងបាងកក ៖ នៅថៃមានករណីអគ្គិភ័យ ២ករណី គ្រាន់តែឆ្លងចូលថ្ងៃ២តុលាភ្លាម បណ្តាលឱ្យខូចខាតរោងចក្រ២កន្លែង! ក្នុងនោះ ៖

ករណីទី១ ៖ បានកើតឡើងនៅនៅវេលាម៉ោង ០០:៣៩ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើឃ្លាំងស្តុកវត្ថុធាតុដើម និងរោងជាងតម្លើងរូបម៉ារ៉ាកាំងរបស់រោងចក្រមួយ នៅផ្លូវឡាសាល សង្កាត់បាងណា ខណ្ឌបាងណា ទីក្រុងបាងកក។ អ្វីដែលសំខាន់ ឃ្លាំងរោងចក្រដែលឆេះនេះ ស្ថិតនៅជាប់នឹងផ្ទះប្រជាពលរដ្ឋ និងរោងចក្រជាច្រើនទៀត។

ករណីទី២ ៖ បានកើតឡើងនៅវេលាម៉ោង០២:១២នាទីរំលងអាធ្រាត្រ ថ្ងៃទី២ ខែតុលា នៅរោងចក្រប្លាស្ទិកមួយកន្លែង នៅផ្លូវបាងក្រាឌី សង្កាត់ស្មែដាំ ខណ្ឌបាងខុនធៀន ទីក្រុងបាងកក បណ្តាលឱ្យមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ក៏ដូចសម្លេងផ្ទុះជាបន្តបន្ទាប់ នាំឱ្យកម្មករដែលដេកនៅក្នុងរោងចក្រនោះជាង១០នាក់រត់គេចពីស្លាប់ទាំងព្រលឹងចុងសក់ ហើយបើតាមការបញ្ជាក់ពីអាជ្ញាធររោងចក្រនេះក៏មានកម្មករខ្មែរធ្វើការនៅក្នុងនោះផងដែរ។
នៅប្រទេសកើតគ្រោះផ្ទួនៗ គួរឱ្យកត់សម្គាល់ បូករួមគ្រោះធម្មជាតិ ទឹកជំនន់ ស្រុតបាក់ដី ជាដើម ៕

...

ប្រភពពី ៖ Fire & Rescue Thailand

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print