ស្ត្រី​ម្នាក់​ជិះម៉ូតូ​ចេញពី​ធ្វើការ​ត្រូវ​បានជន​ស​ង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​យក​ម៉ូតូ​​ទៅបាត់​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ម្នាក់​ជិះម៉ូតូ១គ្រឿង​ចេញពី​ធ្វើការ ​ស្រាប់តែមាន​ជនសង្ស័យ​៣​នាក់​ជិះ​​ម៉ូតូ​ដេញ​តាម​កាប់យក​ម៉ូតូ​របស់នាងទៅបាត់​​កាលពី​យប់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​មណ្ឌល​៨ ​ភូមិ​អូរឫស្សី សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។

ស្ត្រី​រង​គ្រោះ​បាន​ឱ្យដឹង​​ថា ​មុនពេលកើតហេតុ នៅ​ពេលដែល​​គាត់ចេញ​​ពី​ធ្វើការ​ពេល​យប់ ហើយជិះម៉ូតូ១គ្រឿង​ម៉ាកហុងដា​ឌ្រី​មចេញពី​កន្លែងធ្វើការ​មក​ផ្ទះ។ លុះមក​ដល់​ចំណុច​មណ្ឌល​៨ ដែលជាកន្លែងកើតហេតុ ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​៣​នាក់​មាន​ដាវ​សាមូរ៉ៃ​២​ដើម ​ជិះម៉ូតូ​១​គ្រឿង​ដេញ​តាម​ស្ទាក់​ពីមុខ
រ​កកាប់​បណ្តាលឱ្យ​គាត់ដួល​​ម៉ូតូ​ ហើយ​ត្រូវ​ជនសង្ស័យ​យក​ម៉ូតូ​របស់គាត់​ជិះទៅ​បាត់​។

ស្ត្រី​រង​គ្រោះ​បញ្ជាក់​ថា​ ​ក្រោយ​ជនសង្ស័យ​ស្ទាក់​កាប់​យក​ម៉ូតូទៅបាត់ គាត់ក៏​​បាន​ទៅ​ដាក់​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តដើម្បី​ឱ្យ​ជួយ​រក​ម៉ូតូ​ និង​ចាប់​ជនល្មើស​​យកមក​ចាត់ការ​តាម​ច្បាប់​។

...

នាយ​ប៉ុស្តិ៍​នគរបាល​អូរ​ឫស្សី​បញ្ជាក់​ថា​ ​នៅ​ពេល​នេះ​ កម្លាំង​ជំនាញ​កំពុងស្រាវជ្រាវ​តាម​រយៈ​កាមេ​រ៉ា​សុវត្ថិភាពនៅកន្លែងកើតហេតុ ​ដើម្បី​ឈាន​ទៅ​រកមុខ​សញ្ញា​​ជនសង្ស័យ និង​ឃាត់ខ្លួន​យក​មកអនុវត្តន៍​តាម​ច្បាប់​អោយខាងតែ​បាន ដើម្បី​ការ​ពារ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print