ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ LEXUS RX400h មិនប្រយ័ត្នក៏រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់មួយកង់ខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់រួមនិងគ្នាម្នាក់ទៀតបានបើករថយន្ដម៉ាកLEXUS RX400h មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BT-2473 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន រហូតមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកស្ដាំបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលបាក់ខ្ទាតចេញមួយកង់ ចំណែករថយន្ដរថយន្ដបាក់ការឡេកង់ខាងឆ្វេងបន្ដទៅមុខលែងរួច ។ដោយម្ចាស់រថយន្ដបង្កបានចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕