បុគ្គលិក​ផ្នែក​ត​ភ្លើង​ក្នុង​ហាង​ម៉ាស្សា​ ខ្មែរ​ស្ពា​រ​ ម្នាក់​ ដេក​ស្លាប់​មិនដឹង​មូលហេតុ​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់​ជា​បុគ្គលិក​ផ្នែក​អគ្គិសនី​នៅ​ក្នុង​ហាង​ម៉ាស្សា​យីហោ​ ខ្មែរ​ស្ពា​រ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤១០​ កែង​ផ្លូវ​លេខ​១២៣​ ផ្ទះ​លេខ​ ២៦​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​ការ​ស្លាប់​នេះ​ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ បុរស​ឈ្មោះ​ ប្រាំង​ បុរី​ ២៤​ឆ្នាំ​ និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​អគ្គិសនី​ និង​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ហាង​ម៉ាស្សា​ខាងលើ​បាន​ស្លាប់​ ។​ ការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

​នៅ​ពេល​បច្ចុប្បន្ន​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​ ហើយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ​ ៕​

ដោយ៖ ស​ រស្មី​

IMG_5740

IMG_5743

...

IMG_5739

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print