កូនអុកអាមេរិក បានយកឈ្នះរុស្ស៊ីយ៉ាងងាយស្រួល

ចែករំលែក៖

កិច្ចព្រមព្រៀងបរម៉ាណូ​អឺរ៉ង​បានធ្វើឲ្យទំនាក់ទំនងអាមេរិក​ អឺរ៉ង​ អឺរ៉ុប កាន់តែប្រសើរឡើង ហើយពេលនេះរុស្ស៊ីកំពុងបរាជ័យយ៉ាងធ្ងន់បំផុតដោយនឹកស្មានមិនដល់។ កន្លងមកអឺរ៉ុបអា​ស្រ័យស្ទើតែទាំងស្រុងទៅលើថាមពលនាំចូលពីរុស្ស៊ី តែពេលនេះអឺរ៉ុបអស់កង្វល់ដោយមាន អឺរ៉ងជាអ្នកផ្គត់ផ្គងជំនួសរុស្ស៊ីហើយ។ សកម្មភាពខាងលើជាក៏ដូនយោបាយដ៏ឆ្លាស់វៃរបស់​អាមេរិកជូនដល់សម្ព័ន្ធមិត្តអឺរ៉ុបដែលបានចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី។

errr

នៅពេលនេះរុស្ស៊ីមិនអាចដាក់គំនៀបទៅលើប្រទេសអឺរ៉ុបតាមរយៈឧស្ម័នហ្គាសទៀតឡើយ ដោយអឺរ៉ុបមានអ្នកផ្គត់ផ្គងថ្មីជំនួសទាំងស្រុង។ តាមគម្រោងបំពង់បង្ហូឧស្ម័នហ្គាសដែលមាន​ឈ្មោះថាដំណើរភាគខាងត្បូងដោយហូឆ្លងកាត់ប្រទេសទួគី​ ។នៅក្នុងឆ្នាំ​២០១៩ អឺរ៉ងនិងចាប់​ផ្តើម​ផ្គត់​ផ្គងឲ្យទៅប្រទេសប៊ុលហ្គារី​និងក្រិក ប្រមាណ​១០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នំា។

រដ្ឋមន្ត្រីក្រសួងការបរទេសអឺរ៉ង លោក​Mohammad Javad Zarif ធ្លាប់បានប្រកាសថា​អឺរ៉ងនឹងផ្គត់​ផ្គងឧស្ម័នហ្គាសទាំងស្រុងទៅឲ្យប្រទេសក្នុងតំបន់អឺរ៉ុប បើទោះបីអឺរ៉ងគ្មានបំណងជំនួសដំ​ណែង​រុស្ស៊ី ក៏អីរ៉ងត្រូវតែធ្វើដើម្បីសេដ្ឋកិច្ចល្អប្រសើររបស់ខ្លួន។ កាលពីឆ្នាំ​២០១៤​ប្រធានាធិតី​អឺរ៉ងលោក  Hassan Rouhani បានប្រកាសថា​មិនទាន់គិតដល់ទីផ្សារនៅតំបន់អឺរ៉ុបនៅឡើយ​ដោយសារតែមានការរារាំងជុំវិញកម្មវិធីបរម៉ាណូ និងការដាក់ទណ្ឌកម្មពីលោកខាងលិច។

នោក្នុងស្ថានភាពបច្ចុប្បន្ន នៅពេលដែលទណ្ឌកម្មបានលុបចោលទាំងស្រុងនោះ អឺរ៉ងនិង​មានសិទ្ធពេញលិញក្នុងការនាំចេញប្រេងទៅកាន់ទីផ្សារក្នុងតំបន់អឺរ៉ុប។ កន្លងមករដ្ឋមន្ត្រីក្រ​សួង​ថាមពលអឺរ៉ងលោក​Alexandr Novak ប្រកាសថា កិច្ចព្រមព្រៀងឧស្ម័នជាមួយអ៊ុយក្រែន​នឹងមិនបន្តទៀតឡើងក្រោយឆ្នាំ​២០១៩។ ប៉ុន្តែអ្វីដែលអឺរ៉ុបបានធ្វើនាពេលនេះគឺកំពុងតែសាង​សង់បំពង់បង្ហូពីប្រទេសអឺរ៉ង​ដោយនៅឆ្នាំដូចគ្នានោះ រុស្ស៊ីឈប់​អឺរ៉ងចាប់ផ្តើមដំណើរការ។

តាមប្រសាសន៍របស់លោកស្រី​Judy Dempsey អ្នកឯកទេសវិភាកនៅមជ្ឈមណ្ឌល​Carnegie បញ្ចាក់ថា «អឺរ៉ងត្រូវការប្រាក់វិនិយោគជាច្រើននិងត្រូវការ​អភិវឌ្ឍន៍ហេដ្ឋារចនាសមព័ន្ធរបស់​ខ្លួន ចំណែកអឺរ៉ុបក៏មានបំណងចូលរួមជាមួយអឺរ៉ង​ដើម្បីទទួលបានផលប្រយោជន៍រៀងៗខ្លួន។

ចូលទៅនឹងការវិភាគខាងលើ លោកDaniel Gros អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវប៉ូលិស​អឺរ៉ុប​បញ្ចាក់ថា «អឺរ៉ងត្រូវការពេលវេលាដើម្បីក្លាយជាអ្នកផ្គត់ផ្គងជំនួសក្រុមហ៊ុន​Gazprom របស់​រុស្ស៊ី។

បច្ចុប្បន្នអឺរ៉ងមានថាមពលឧស្ម័នហ្គាសច្រើនលំដាប់ទី​២បន្ទាប់ពីរុស្ស៊ីឈរទី​១។ អឺរ៉ងមាន​ហ្គាស​ប្រមាណ29,6ពាន់ ពាន់លានតោន ស្មើរ​១៦ភាគរយនៃការស្តុប​ឧស្ម័នរបស់ពិភពលោក​ទំាងមូល។ ជាមួយនិងថាមពលដ៏សម្បូបែបនោះ​អឺរ៉ុបមិនខ្វល់ពីការខ្វះហ្គាសប្រើប្រាស់ទៀត​ឡើយក្នុងរដូវរងា។​ ទាំងនោះហើយបានធ្វើឲ្យអឺរ៉ុបលុបចោលការដាក់ទណ្ឌកម្មដឹកជញ្ចូនដល់​ប្រទេសអឺរ៉ង ប៉ុន្តែបែជាបង្កើតទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីទៅវិញ។

ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនាពេលកន្លងមកបានធ្វើឲ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅអឺរ៉ុបប្រឈមនិងការខាតបង់ជាច្រើនលើវិស័យសេដ្ឋកិច្ច​។ ដើម្បីជួយដល់សម្ព័ន្ធមិត្តអាមេរិកបាន​សម្រេចលុបចូលទណ្ឌកម្មទៅលើប្រទេសមួយចំនួន ហើយបង្កើតទំនាក់ទំនងឲ្យកាន់តែប្រ​សើរឡើងជាមួយប្រទេសទាំងនោះ។ ជាក់ស្តែង​អាមេរិកបង្កើតទំនាក់ទំនងជាមួយគុយ​បា​ បានជួយឲ្យក្រុមហ៊ុន អាមេរិកអឺរ៉ុបក៏ដូចជាសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី​មានជប៉ុនជាដើម អាច​ចូលទៅកាន់ទីផ្សាប្រទេសគុយបា​ជំនួសទីផ្សារនៅក្នុងប្រទេសរុស្ស៊ី។

គ្រាន់តែអាមេរិកបង្កើនទំនាក់ទំនងជាមួយប្រទេសគុយបាវិញប្រទេសជាសម្ព័ន្ធមិត្តអាមេរិក​ក៏​បានចូលទៅកាន់គុយបានជាបន្ទាន់។ ជាក់ស្តែង​ប្រធានាធិបតីបារាំងក៏បានបំពេញទស្សនកិច្ច​ជាលើដំបូងទៅកាន់គុយបាចងសម្ព័ន្ធភាពនិងបង្កើតការវិនិយោគបណ្តាក់ទុននៅទីនោះ។

ដោយឡែកប្រទេសអឺរ៉ងវិញក៏ដូចគ្នា គ្រាប់តែចុះកិច្ចព្រមព្រៀងបរម៉ាណូភ្លាមបណ្តាលក្រុម​ហ៊ុនធំនៅប្រទេសលោកខាងលិចក៏បានចូលទៅកាន់ទីនោះជាបន្ទាន់ផងដែរ។ អឺរ៉ងគឺជាប្រ​ទេសមានភូមិសាស្ត្រនយោបាយដែលមានសក្តានុពលបំផុតនៅតំបន់មជ្ឈឹមបូព៌ានិងជាប្រទេស​ដើរតួនទីយ៉ាងសំខាន់នៅក្នុងការស្វែងរកសន្តិភាពតំបន់មជ្ឈឹមបូព៌ា។ ទាំងនោះហើយទើប​អាមេរិកនិងអឺរ៉ុបសម្រេចចុះកិច្ចព្រមព្រៀងបរម៉ាណូជាមួយអឺរ៉ង ដើម្បីផលប្រយោជន៍សេដ្ឋ​កិច្ច​នយោបាយយ៉ាងសំខាន់របស់លោកខាងលិច​ និងដើម្បីប៉ះពៅ ដល់ប្រទេសជា​សម្ព័ន្ធ​មិត្ត ទទួលរងការខាតបង់​ ដោយចូលរួមដាក់ទណ្ឌកម្មលើ​រុស្ស៊ី។

អ្នកឯកទេសនយោបាយអាមេរិក បានដឹងយ៉ាងច្បាស់ពីតម្រូវការរបស់ប្រទេស​សម្ព័ន្ធមិត្ត ដូច្នេះអាមេរិកមិនអាចទុកឲ្យសម្ព័ន្ធមិត្តត្រូវខាតបង់នោះឡើយពេលចូលរួមជាមួយអាមេរិក ទើប​អាមេរិកត្រូវតែរកកន្លែងផ្សេង​ជំនួសវិញ។ បើអាមេរិកមិនធ្វើដូច្នេះទេ នៅថ្ងៃអនាគត ប្រា​កដជាត្រូវបាតបង់សម្ព័ន្ធមិត្ត ហើយអាមេរិកអនុវត្តគោលនយោបាយការបរទេសណាមួយ ដូច​ជាដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយពិបាកគៀងគរសម្ព័ន្ធមិត្តឲ្យចូលរួម។ដូច្នេះពេលនេះ​អឺរ៉ុបអស់ក្តីកង្វល់ពេលបង្កើនការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។

អ្វីដែលអាមេរិកបានធ្វើនាពេលនេះមិនត្រឹមតែជួយដល់ប្រទេសសម្ព័ន្ធមិត្តប៉ុណ្ណោះទេ​ថែម​ទាំងកាត់បន្ថយសត្រូវនៅលើពិភពលោកទៀតផងដើម្បីអាមេរិកមានពេលវេលាគ្រប់គ្រប់​សម្រាប់ទប់ទល់ជាមួយសត្រូវធំបំផុតរបស់ខ្លួន ដែលអាចដណ្តើមដំណែងមហាអំណាចទីមួយ​លើពិភពលោក។

ក្រុមអ្នកឯកទេសវិភាគជឿជាក់ថា ការដែលអាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីបាន  អាមេរិកក៏អាចដាក់ទណ្ឌកម្មទៅលើប្រទេសចិនបានដូចគ្នា ក្រោយពេលអាមេរិកស្វែង​រកប្រ​ទេស​ដែលអាចជំនួសកន្លែងរបស់ចិនបាន។ នៅពេលនេះអាមេរិកកំពុងតែធ្វើឲ្យជម្លោះរវាង​ចិន​និងប្រទេសជិតខាងនៅដែនសមុទ្រចិនភាគខាងត្បូងនិងភាគខាងកើតកាន់តែកើនកម្តៅ​ ហើយអាមេរិកប្រមូលនៅកំហុសរបស់ចិនទាំងប៉ុន្មានដើម្បីដាក់ទណ្ឌកម្មដូចជាបានធ្វើទៅលើប្រទេសរុស្ស៊ីនោះដែរ។ វិបត្តិនៅអ៊ុយក្រែនបានជួយឲ្យអាមេរិកនិងសម្ព័ន្ធមិត្តសម្រេចគោល​ដៅ ក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលជាការចង់បានរបស់លោកខាង​លិចជា​ច្រើនទស្សវត្តិកន្លងមក។

អឺរ៉ុប អាមេរិក មានកន្លែងជំនួស ចំណែករុស្ស៊ីវិញទទួលរងការខាតបង់ជារៀងរាល់ថ្ងៃ​ហើយ​បើ​ស្ថានភាពនៅតែអូសបន្លាយជាច្រើនឆ្នាំបែបនេះរុស្ស៊ីត្រូវតែអោនក្បាល គោរពអាមេរិក​ជាមិនខាង បើមិនដូច្នេះទេ​រុស្ស៊ីនិងក្លាយជាអ្នកដើរសុំទានដូចអ្វីដែលប្រធានាធិបតីពូទីន បានប្រកាសថា​«លោកខាងលិចចង់ឲ្យរុស្ស៊ីដើរសុំទានទើបអស់ចិត្ត» ៕

ប្រែសម្រួល៖ ម៉ាវ សាធី

ghf

...

dfs

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print