នគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំចាប់ខ្លួនជនសង្ស័យជាជីតាក្រោយចាប់រំលោភចៅអាយុ៥ឆ្នាំបានសំរេចបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ; ជនសង្ស័យជាបិសាចតណ្ហាឈាមខ្មៅ ក្តៅពុះកញ្រ្ជោលរោលរាលម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំចាប់វ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីជននេះបានផឹកស្រាស្រវឹងហើយធ្វើសកម្មភាពចាប់រំលោភកុមារីអាយុ៥ឆ្នាំម្នាក់បានសំរេចនៅលើផ្ទះរបស់ខ្លួនខណះដែលកុមារីរងគ្រោះរត់លេងក្បែរនោះ(ផ្ទះជិតគ្នា)ប៉ុន្តែអ្វីដែលជារឿងហួសចិត្តនិយាយសឹងមិនចេញនោះ ត្រង់កុមារីរងគ្រោះគឺត្រូវជាចៅជីដូនមួយបង្កើតនិងជនល្មោភកាមនេះផងដែរ(ប្រពន្ធជនល្មោភកាមនេះត្រូវជាមីងបង្កើតរបស់ឪពុកកុមារីរងគ្រោះ)។
ហេតុការណ៍ព្រៃផ្សៃនេះកើតឡើងកាលពីវេលាម៉ោង២,០០នាទីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិព្រឹក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយន៍ទោ ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនព្រហ្មទណ្ឌបានអោយ នគរដ្រេហ្គន ដឹងថា កុមារីរងគ្រោះក្នុងករណីនេះ មាន ឈ្មោះផាត ចរិយា អាយុ៥ឆ្នាំ រស់នៅភូមិព្រឹក ឃុំក្រែក ស្រុក

ពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវជាចៅ ដោយជនសង្ស័យ ត្រូវជាជីតាជីដូនមួយ មាន ឈ្មោះ ឆេង សាន ភេទប្រុសអាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ លោកបានបន្តឲដឹងថា ជនសង្ស័យល្មោភកាមនេះ បានធ្វើសកម្មភាពរំលោភសេពសន្ធវៈទៅលើកុមារីរងគ្រោះបានសំរេច និង ត្រូវជាចៅជីដូនមួយរបស់ខ្លួន ខណះពេលទៅលេងផ្ទះរបស់ជនសង្ស័យ។ 

លោកស្នងការរងបានឲដឹងបន្តថា កុមារីរងគ្រោះក្រោយបញ្ជូនទៅឲគ្រូពេទ្យពិនិត្យរួច នាងបានទទួលរងរបួសជាទំងន់ក្នុងសកម្មភាពរំលោភផ្លូវភេទនេះ ហើយលោកក៏បានកំពុងទាក់ទងទៅអង្គការនិងពិភាក្សារ ជាមួយម្តាយក្មេងស្រីរងគ្រោះត្រូវបញ្ជូននាងទៅព្យាបាលទាំងផ្លូវកាយនិងផ្លូវចិត្តរឺមួយយ៉ាងណា។

...

លោកស្នងការងក៏បានបញ្ជាក់អោយដឹងថា ករណីនេះជនសង្ស័យត្រូវបានឃាត់ខ្លួន ភ្លាមៗបន្ទាប់ពីធ្វើរសកម្មភាពរួចនិងមានការប្តឹងផ្ទាល់មាត់ពីស្រ្តីជាម្តាយរបស់កុមារីរងគ្រោះ ដើម្បីបំពេញឯកសារសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី៕វណ្ណះ
  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print