ឃាត់ខ្លួនជនជាតិវៀតណាម៣០នាក់នៅព្រែកប្រា

ចែករំលែក៖

 ភ្នំពេញៈ ជនជាតិវៀតណាមប្រុស-ស្រី ចំនួន៣០នាក់ត្រូវបាន កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធដែលជនជាតិវៀតណាមទាំងនោះចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ។

      ករណីឃាត់ខ្លួនជនជាតិវៀតណាមទាំង៣០នាក់ធ្វើឡើងនៅវេលាម៉ោង១០,៣០នាទព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅសិប្បកម្មមួយកន្លែងក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

     ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង៣០នាក់ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការត្រួតពិនិត្យឯកសារចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ៕សណ្តោស

...

   
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print