រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ផ្ញើលិខិតចូលរួមមរណទុក្ខជូនក្រុមគ្រួសារលោក ឆាន់ សាផាន់ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ តាងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ពេលទទួលដំណឹងដ៏ក្រៀមក្រំថា លោក ឆាន់ សាផាន សមាជិកគណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆ្លូង ត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨ និង ៣៦នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយ រោគាពាធ។ ខេត្តក្រចេះ

ការទទួលមរណភាពរបស់ លោក ឆាន់ សាផាន ជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុក ក្មេក បងប្រុសបង្កើត និងជីតាប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់ ដែលកន្លង មកបានចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងបណ្តុះបណ្តាលបញ្ញាស្មារតីដល់ប្អូនៗ កូនៗ ចៅៗឱ្យមានចំណេះ ដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។ ទន្ទឹមគ្នានេះ ក៏ជាការបាត់បង់នូវឥស្សរជនឆ្នើមមួយ រូបមានគុណូបការៈយ៉ាងធំធេងសម្រាប់ក្រុមគ្រួសារ គណបក្ស និងសង្គមជាតិ ដែលពេញមួយជីវិតរបស់ លោក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ញា ស្មារតី និងការលះបង់គ្រប់បែបយ៉ាង ដើម្បីរួមចំណែកបម្រើឧត្តមប្រយោជន៍ជូន ជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងវេលាប្រកបដោយក្តីវិយោគ និងសោកសង្រេងនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាពន់ពេក និងសូមធ្វើអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឆាន់ សាផាន សូមបានទៅ កាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

...

សូម លោកស្រី​ និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំ ពីយើងខ្ញុំទាំងអស់គ្នា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print