មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ជាមួយឱកាសការងារជាង ៣ ម៉ឺន កន្លែងពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងមកដល់ នាថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅអាគារពិព័រណ៍កោះពេជ្រ!

ចែករំលែក៖

ភ្នំពេញ​៖​ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន និងអាចចូលរួមក្នុងសិក្ខាសាលាផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធល្អៗពីសំណាក់វាគ្មិនជំនាញជាច្រើនផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមក Call Center ១២៩៧ ឬ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print