ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី០៥ ខែ តុលា ឆ្នាំ ២០២៥ ស្របតាមអនុសាសន៍ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមយោបល់ដឹកនាំបញ្ជារបស់លោក ឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកម្លាំង នគរបាលស្រុកមោងឫស្សី ដែលមានលោក វរសេនីយ៍ ឯក ស គឹមឡុង ជាអធិការបានដឹក នាំកម្លាំងសហការជាមួយកម្លាំងនគរបាលស្រុកបាណន់លោកវរសេនីយ៍ ទោ ហេង បារាំង ជាអធិការនិងកម្លាំងផែនជំនាញព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋានបានតាមស្វែងរកនិងឈានទៅឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ធី រ៉ាមី ហៅមី ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន ខេត្តបាត់ដំបង ក្នុងមូលដ្ឋានខាងលើ បន្ទាប់ពី បុរសរូបនេះធ្វើ សកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះឈ្មោះនន នុត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបញ្ឈរទុកនៅមុខបន្ទប់លេខ១០ នៃមូលដ្ឋានស្នាក់នៅខាងលើកាល ពីព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៥ ដោយចាក់សោរក តែត្រូវជនបុរសខាងលើលួចយក មកទុកនៅមូលដ្ឋានស្រុកបាណន់ដែលម៉ូតូជន រងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AW-3636 សេរីឆ្នាំ២០២៤។
-សមត្ថកិច្ចដកហូតវត្ថុតាង ៖
-ម៉ូតូចំនួន០១គ្រឿង រួមនិងសំភារៈម៉ូតូដែលដោះចេញពីម៉ូតូ ជារបស់ជនរងគ្រោះ(ម៉ូតូដែលលួចពីជនរងគ្រោះ)និងសម្ភារៈមួយចំនួនទៀត។
ពេលនេះនគរបាលស្រុកមោងឫស្សីបានរៀប ចំកសាងសណុំរឿងបញ្ជូនមកអនុវត្តតាមនីតិ វិធី ច្បាប់រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕