ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកវគ្គបំប៉នខ្សែរយៈបណ្ដោយជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងអង្គភាពនគរបាលយុត្តិធម៌ រាជធានី.ខេត្ត ឆ្នាំ២០២៥។
នាឱកាសបើកវគ្គបំប៉ននេះដែរ មានការចូលរួមមាន៖ លោកស្នងការរង នាយ.នាយរងការិយាល័យ ប្រធានអង្គភាពនគរបាលយុត្តិធម៌ ជំនាញពាក់ព័ន្ធចំណុះស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងប្រធាន.អនុប្រធានមន្ទីរ នាយកាយរិយាល័យស្រាវជ្រាវ និងបង្ក្រាបបទល្មើស អង្គភាពនគរបាលយុត្តិធម៌ មកពីបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី.ខេត្ត ជាច្រើនរូបផងដែរ៕
...