លោក”ឃិន សម្បត្តិ” អាយុ ៦០ឆ្នាំ មកពីជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម ត្រូវបានសម្តេចធិបតី និងលោកជំទាវបណ្ឌិត យកមកព្យាបាលជំងឺភ្នែកឡេីងបាយ និងកន្ទុយថ្លែននៅមន្ទីរពេទ្យព្រះអង្គឌួង

ចែករំលែក៖

ភ្នំពេញ ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានណែនាំឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ៊ំប្រុស “ឃិន សម្បត្តិ” អាយុ ៦០ឆ្នាំ មកពីជំរំភៀសសឹកវត្តពោធិ៍៥០០០ដើម មកព្យាបាលជំងឺភ្នែកឡេីងបាយ និងកន្ទុយថ្លែននៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

អ៊ំប្រុសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរគិតគូរដល់សុខទុក្ខរបស់អ៊ំប្រុស រួមទាំងប្រជាជនកម្ពុជាគ្រប់ៗគ្នា។ អ៊ំប្រុសថែមទាំងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលមានចិត្តសណ្តោស មេត្តា និងជួយដល់អ៊ំប្រុស។ ពេលនេះ ភ្នែករបស់អ៊ំប្រុសលែងស្រវាំង និងមើលបានច្បាស់ល្អដូចដើម ហើយការរស់នៅរបស់អ៊ំប្រុសក៏ល្អប្រសើរវិញដែរ។

សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត«។ កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print