អាជ្ញាធរខេត្តកែប​ ជំរុញលើកទឹកចិត្តសហគមន៍ឱ្យពង្រីកការចិញ្ចឹមត្រីឆ្ពង់ ដើម្បីផ្តត់ផ្គង់​តម្រូវ​ការ​ទេសចរមកលេងខេត្តកែប

ចែករំលែក៖

ខេត្ត​កែប៖​ ដើម្បីឆ្លើយតបតម្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ មកលេងខេត្តកែប​ អាជ្ញាធរខេត្តកែប បានលើកទឹកចិត្តដល់សហគមន៍នេសាទទាំង៥ ឱ្យបន្តខិតខិតសិក្សាស្រាវជ្រាវ ពង្រីក​ការ​ចិញ្ចឹមត្រីឆ្ពង់នៅតាមសហគមន៍របស់ខ្លួនឱ្យបានច្រើន និងបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឲ្យបន្តជួយជ្រោម​ជ្រែក​គាំ​ទ្រ ​ទាំងស្មារតី និង សម្ភារបច្ចេកទេសដល់សហគមន៍នីមួយៗ។

នៅក្នុងដំណើរចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់នៅសហគមន៍នេសាទអូរក្រសារ នាពេលថ្មីៗនេះ អភិបាលរងខេត្តកែប ទទួលបន្ទុក វិស័យកសិកម្ម និងពាណិជ្ជកម្ម លោក ហ៊ួរ មិថុនា បានលើកឡើងថា ត្រីឆ្ពង់ ជាមុខម្ហូបដែលទទួលបានការនិយមចូលចិត្តពីពលរដ្ឋ និងអ្នកទេសចរ ហើយកន្លងមក លោកឧបនាយករដ្ឋមន្រ្តី សាយ សំណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយ​មូល​ដ្ឋាន​​ខេត្ត​កែប ក៏បានជំរុញអាជ្ញាធរ ខេត្តឱ្យខិតខំពង្រឹង និងពង្រីកការធ្វើវារីវប្បកម្ម ដើម្បី​លើក​កម្ពស់​ជីវភាពប្រជាពលរដ្ឋ ស្របពេលកំណើន ទេសចរក្នុងខេត្តបន្តកើនឡើង។

លោកបានបន្តថា បច្ចុប្បន្ននេះ សហគមន៍នេសាទ៥នៅខេត្តកែប ទើបឃើញ​សហគមន៍​នេសាទ​អូរក្រសារ​មួយប៉ុណ្ណោះ ដែលបាននឹងកំពុងចិញ្ចឹមត្រីឆ្ពង់ ទទួលបានលទ្ធផលឆ្លើយតបល្អប្រសើរ។ លោកជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ បន្ត​សិក្សា និងពង្រីកការចិញ្ចឹមត្រីឆ្ពង់នៅសហគមន៍៤ផ្សេងទៀតឲ្យបានល្អប្រសើរ ព្រោះតម្រូវការទីផ្សារក្នុងខេត្ត មិន ទាន់អាចផ្គត់ផ្គង់គ្រប់នៅឡើយទេ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប លោក ថឹង បូរិន បានបញ្ជាក់ថា មន្ទីរបាន នឹងកំពុង​ជំរុញការចិញ្ចឹមត្រីឆ្ពង់ នៅគ្រប់សហគមន៍នេសាទទូទាំងខេត្ត ព្រោះមន្ទីរ បាន​មើល​ឃើញ​​ពី​សក្តានុពល នៃវារីវប្បកម្មនៅតាមតំបន់ឆ្នេរ ពិសេសការចិញ្ចឹមត្រីឆ្ពង់ វាជាផ្នែកមួយ​ជួយ​ដល់​ការ​ងារអភិរក្សឱ្យមានស្ថិរភាព។

ដោយឡែក​ប្រធានសហគមន៍នេសាទអូរក្រសារ លោក នួន សុភ័ក្រ ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ន មានប្រជាសហ គមន៍​បួន​គ្រួសារ​ប៉ុណ្ណោះដែលបាននឹងកំពុងចិញ្ចឹមត្រីឆ្ពង់ ដោយក្នុងមួយគ្រួសារ មានត្រីត្រឹម​តែ​ជាង​មួយពាន់ក្បាល។ ត្រីឆ្ពង់ដែលប្រមូលផលបាន យកទៅផ្គត់ផ្គង់​ឱ្យ​បណ្តា​ភោជនីយ​ដ្ឋាន​នៅក្នុ​ង​ខេត្ត​ និងមួយចំ នួនទៀតឲ្យភ្ញៀវទេសចរដែលមកលេងផ្ទាល់ ក្នុងតម្លៃ​២៥,០០០​រៀល​ក្នុង​មួយ​គីឡូ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print