យុវជនម្នាក់ស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេគ ក្រោយម៉ូតូរេចង្កូតចូលរថយន្តនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល÷ ពិតជាគួរឲ្យអាណិត យុវជនម្នាក់ជាជាងជួសជុលម៉ូតូ បានបាត់បង់ជីវិតភ្លាមៗនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយនៅពេលយប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣៥ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០-២១ ស្ថិតនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ហួ ម៉ីហ័ង ភេទប្រុស ប្រុស១៩ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ម៉ូតូ Suzuki Nex ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលបើកបរដោយជនរងគ្រោះ បានធ្វើដំណើរពីទិសខាងលិចទៅកើត។ នៅពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានរេចង្កូតទៅខាងឆ្វេងចូលចំណែកផ្លូវរថយន្តដែលបើកបរបញ្ច្រាសទិសគ្នា ហើយម៉ូតូក៏បានបុកជាមួយរថយន្ត១ គ្រឿងមិនស្គាល់ម៉ាក ហើយអ្នកបើកបរក៏បានបើករត់ គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។ គ្រោះថ្នាក់នេះបានបណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់ ហើយស្លាប់នៅនឹងកន្លែងតែម្ដង។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស បើកបរខ្វះការប្រុងប្រយ័ត្ន និងមិនមានភ្លើងបំភ្លឺផ្លូវនៅពេលយប់។

...

ចំពោះសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូដែលខូចខាតធ្ងន់ និងរថយន្តដែលបង្កហេតុត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print