ពិធីប្រកាសតែតាំងផ្លាស់ប្តូរមុខងារតួនាទី ភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន ចំណុះយោធភូមិភាគទី៤

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សេចក្តីសម្រេចផ្លាស់ប្តូរមុខងារតួនាទី ភារកិច្ច និងបំពាក់ឋានន្តរសក្តិជូនដល់ នាយទាហានចំនួន ១៨០រូប ចំណុះឲ្យយោធភូមិភាគទី៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ឯក ពៅ ហេង ថ្លែងការកោតសរសើរជាខ្លាំងដល់ការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកន្លងមកសម្រេចភារកិច្ចបានយ៉ាងល្អប្រសើ និងបានកសាងស្នាដៃជាច្រើជូនដល់អង្គភាព ជាពិសេសការខិតខំការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ពីការឈ្លានពានរបស់សត្រូវ ។

ឧត្តមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍ផ្តាំផ្ញើរដល់នាយទាហាន ដែលទើបតែទទួលបានមុខងារតួនាទី ភារកិច្ច និងឋានន្តរសិក្តនាពេលនេះ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀត បន្តពង្រឹងសមត្ថភាព បង្កើនចំណេះដឹងបន្ថែម ព្យាយាមអនុវត្តការងារឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បីធ្វើឲ្យអង្គភាពមានការអភិវឌ្ឍន៍រីកចំរើន បន្តដឹកនាំសហការសាមគ្គីផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបាននូវសា្នដៃល្អៗជូនអង្គភាព។ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវយុត្តិធម៌ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ ៕

...


ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print