អត្ថបទទស្សនៈវិភាគ « ជនជាតិសៀមបាត់បង់សេចក្តីថ្លៃថ្នូរក្រោមឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន»

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សទូទៅមិនថាប្រជាពលរដ្ឋខ្មែរ ឬបរទេសនោះទេ បានសម្តែងការហួសចិត្តចំពោះចរិតរបស់ជនជាតិសៀមមួយចំនួនដែលធ្វើសកម្មភាពមិនសក្តិសមជាប្រជាជននៃប្រទេសស៊ីវិល័យមួយ ទាល់តែសោះ។ ផ្ទុយទៅវិញ សកម្មភាពដែលពួកគេបានធ្វើ គឺស្តែងឱ្យឃើញនូវចរិតរបស់ជនជាតិ ដ៏អន់ខ្សោយយ៉ាងខ្លាំងខាងបញ្ញាស្មារតី ហើយដែលទាញទម្លាក់តម្លៃសីលធម៌ គុណធម៌និងភាព ថ្លៃថ្នូរជាមនុស្សរបស់ជនជាតិសៀមទាំងមូល។

ជាក់ស្តែង ដោយសារតែមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាមិនបានសម្រេចតាមគោលបំណង របស់ខ្លួន ជនជាតិសៀមមួយចំនួនបែរជាប្រើប្រាស់វិធីថោកទាប លីលា តាមរយៈការយករូបថតមេដឹកនាំកំពូលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅធ្វើជាផ្ទាំងស៊ីបបាញ់យករង្វាន់ ហើយអ្នកខ្លះទៀតបានយករូបថ្នាក់ដឹកនាំកម្ពុជាទៅធ្វើជាទីងមោងដាក់តាំងជាសាធារណៈហើយជេរប្រមាថតាមទំនើងចិត្តយ៉ាងអសីលធម៌បំផុត។

ពិតណាស់ថា ! ជនជាតិសៀមទាំងនោះមិនមែនមិនដឹងទេថា តើពួកគេមានប្រពៃណីគោរព ចំពោះថ្នាក់ដឹកនាំកំពូល ជាពិសេសចំពោះតួអង្គព្រះមហាក្សត្ររបស់ខ្លួនយ៉ាងណានោះទេ។ ជាក់ស្តែង នៅស្រុកសៀម មានច្បាប់តឹងរ៉ឹងណាស់សម្រាប់ការពារអង្គព្រះមហាក្សត្រ។ ចុះហេតុអ្វី បានជាជនជាតិសៀមមួយចំនួនបែរជាយករូបថតរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាទៅធ្វើទង្វើដ៏ថោកទាប បែបនេះ?

គេអាចបកស្រាយទង្វើអសីលធម៌របស់ជនជាតិសៀមមួយចំនួននេះ បានច្រើនយ៉ាងជាអាទិ៍ ៖

ទី១៖ ជនជាតិនេះកើតមកមានធាតុលួចប្លន់ទឹកដីគេ ដើម្បីពង្រីកអាណាចក្ររបស់ខ្លួនឥតឈប់ឈរ ពីព្រោះប្រវត្តិសាស្ត្របានបង្ហាញថា ជនជាតិនេះកើតក្រោយខ្មែរឆ្ងាយណាស់ ហើយ បានដណ្តើមយកទឹកដីខ្មែរអស់ជាច្រើនមកហើយតាំងពីអតីតកាល។ ទោះជាយ៉ាងនេះក្តី សារជាតិ និងមហិច្ឆតាដ៏ឥតអៀនខ្មាសចង់បន្តប្លន់ទឹកដីរបស់ខ្មែរ ក៏ពួកនេះមិនបានបោះបង់ចោលនោះទេ។ ពួកគេនៅតែចិញ្ចឹមចិត្តចង់អង្គៀមយកទឹកដីខ្មែរតាមគ្រប់មធ្យោបាយ។ នៅពេលដែលមេដឹកនាំខ្មែរ ចេញមុខ តតាំងប្រឆាំងទប់ទល់ធ្វើឱ្យពួកគេអាម៉ាស់ ពួកគេក៏ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំខ្មែរតាមមធ្យោបាយថោកទាបនានាដោយភ្លេចគិតពីសេចក្តីថ្លៃថ្នូរ។

ទី២៖ ថាប្រជាជនសាមញ្ញទៅចុះក្រែងមិនសូវយល់ដឹងពីនយោបាយនិងប្រវត្តិសាស្ត្រ ប៉ុន្តែ ថ្នាក់ដឹកនាំនយោបាយនិងយោធាថៃមួយចំនួន ក៏មានចរិតគឃ្លើន ព្រហើនកោងកាចមិនខុសពីប្រជាជនសាមញ្ញដែលមានគំនិតជ្រុលនិយមទាំងនោះប៉ុន្មានទេ។ មើលចុះ មួយថ្ងៃៗ ពួកគេអួតក្អេងក្អាង ច្រឡោមខាង ដូចមនុស្សខ្វះការអប់រំ ពីព្រោះតែចង់បានទឹកដីរបស់ប្រទេសជិតខាង។ ជម្លោះជុំទិសជាមួយប្រទេសភូមិផងរបងជាមួយ ដោយគ្មានលើកលែងប្រទេសណាមួយ ទាំងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី គឺជាភស្តុតាងយ៉ាងច្បាស់ដែលបង្ហាញអំពីចរិតឈ្លានពានយ៉ាងកម្រោលរបស់ប្រជាជននិងថ្នាក់ដឹកនាំសៀមទាំងនោះ។

ទី៣៖ ប្រវត្តិវិទូ និងអ្នកសិក្សាស្រាវជ្រាវអំពីប្រទេសសៀមបានទាញការសន្និដ្ឋានមួយដ៏គួរឱ្យកត់សំគាល់ នោះគឺជនជាតិសៀមជាមនុស្សពោរពេញដោយពុតត្បុត លាក់គំនួច និងវៀចវេរ។ នៅចំពោះមុខ ពួកគេនិយាយសម្តីផ្អែមរលួយ រំអួយដល់ឆ្អឹង ប៉ុន្តែនៅពីក្រោយខ្នង លួចសង្គ្រឺតធ្មេញ និងលាក់កាំបិតចាំចាក់ពីក្រោយ។ នៅក្នុងកិច្ចការជំនួញ ឬការងារប្រទេសជាតិ ពួកគេស៊ីញ៉េនឹងដៃ លុបនឹងជើង។ ជាក់ស្តែង ចាប់តាំងពីកិច្ចព្រមព្រៀង MoU ឆ្នាំ២០០០ រហូតដល់កិច្ចព្រមព្រៀងរាប់មិនអស់ក្នុងដំណោះស្រាយព្រំដែន សៀមមិនដែលបានគោរពតាមអ្វីដែលខ្លួនបានសន្យានោះឡើយ។ កិច្ចព្រមព្រៀងឈប់បាញ់ដែលចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ត្រូវបានភាគីសៀមបំពានរាប់ដងមិនអស់ ហើយ មួលបង្កាច់ទម្លាក់កំហុសមកលើកម្ពុជាជាអ្នករំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងៗទៅវិញ ពោលគឺសៀមមានជំនាញច្បាស់លាស់ខាង «បៀមឈាមព្រួសដាក់អ្នកដទៃ»។ នេះជាឧទាហរណ៍ ជាក់ស្តែងមួយទៀតដែលឆ្លុះបញ្ចាំងអំពីចរិតពុតត្បុតដ៏អាក្រក់របស់ជនជាតិសៀម។

ទី៤៖ និយាយពីថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេតេជោ ហ៊ុន សែន ត្រូវបានជនជាតិសៀមចាត់ទុកជាអ្នកនយោបាយដ៏មានបទពិសោធន៍ខ្លាំងនិងមានឥទ្ធិពលខ្លាំងបំផុតទៅលើសង្គមនិងនយោបាយថៃ ពីព្រោះសម្តេចតេជោ ហ៊ុន សែន ស្គាល់នយោបាយថៃដូចបាតដៃ ហើយសូម្បីតែការផ្លាស់ប្តូរ នាយករដ្ឋមន្ត្រីថៃក៏ត្រូវបានសម្តេច ហ៊ុន សែន ដឹងមុន និយាយមុន ហើយត្រូវទាំងអស់។ នេះជាចំណុចដែលធ្វើឱ្យជនជាតិសៀមជ្រុលនិយមរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបង្ខូចបង្កាច់ ប្រជាប្រិយភាពរបស់សម្តេច ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅពេលដែលពួកគេមិនអាចកាច់បំបាក់មេដឹកនាំកម្ពុជា និងថែមទាំងចាញ់ប្រៀបមេដឹកនាំខ្មែរលើវិស័យនយោបាយ ការទូត និងផ្លូវច្បាប់ ពួកគេក៏ប្រើប្រាស់មធ្យោបាយថោកទាបមួយចំនួន ដូចបានលើកឡើងខាងលើ ដោយសារ តែអស់ជម្រើស។

ប៉ុន្តែសូមកុំភ្លេចថា មធ្យោបាយថោកទាបអសីលធម៌ដែលជនជាតិសៀមមួយចំនួននេះ បានប្រើមកលើថ្នាក់ដឹកនាំកម្ពុជា មិនបានធ្វើឱ្យប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចុះខ្សោយនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ទង្វើដ៏អសីលធម៌ អគុណធម៌ និងអមនុស្ស នេះបានធ្វើឱ្យជនជាតិសៀមខ្លួនឯងកាន់តែអស់តម្លៃនៅចំពោះមុខសាធារណមតិជាតិ និងអន្តរជាតិ ពោលគឺមិនខុសអ្វីពីសុភាសិតដែលពោលថា «តម្រិះជិះកឯង» នោះឡើយ។

ឆ្លងកាត់ជម្លោះព្រំដែន ប៉ុន្មានខែចុងក្រោយនេះ ពិភពលោកបានស្គាល់ជនជាតិសៀមកាន់ តែច្បាស់ តាមរយៈភាពក្រឡិចក្រឡុចមិនអាចទុកចិត្តបាន។ និយាយសរុបដោយខ្លី ជនជាតិសៀមជ្រុលនិយមមួយចំនួននេះ បាននិងកំពុងជំរុញឱ្យសង្គម និងប្រជាជនថៃទាំងមូលបាត់បង់នូវសេចក្តីថ្លៃថ្នូរ និងឈានទៅរកភាពអាម៉ាស់កាន់តែខ្លាំងរហូតមិនអាចស្តារបាន ដោយសារឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន៕

ដោយ ឡេង សំរិទ្ធ សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

1-[រូបថតសមាជិកសភាថៃមកពីគណបក្ស Move Forward អ្នកនាង Rukchanok Srinork ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទប្រមាថ ព្រះមហាក្សត្រថៃ ]

2-[រូបថតស្ត្រីជនជាតិថៃឈ្មោះ Anchan Preelert ដែលត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៤៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រថៃ និងដែលត្រូវបានដោះលែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រោយ បានជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេល ១៨ឆ្នាំ ]
ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ ៕

...

ប្រភព ៖ (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print