ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប អំពីដំណើរនៃការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។
យោងតាមព័ត៌មានពីយោធភូមិភាគទី៤ បានឱ្យដឹងថា៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង និងជាប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) យោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញលិខិតអញ្ជើញប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ និងសមាជិកចំនួន ១០រូប ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ សំដៅធានាបាននូវដំណើរការនៃកិច្ចប្រជុំខាងមុខប្រកបដោយភាពរីកចម្រើន ស្ថាបនា និងទទួលបាននូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ អញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ គឺជាការអនុវត្តទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរក
ប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។
Press Release
Unofficial Translation
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia
The Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, on the preparatory progress of the Regional Border Committee (RBC) meeting between Cambodia’s Military Region 4 and Thailand’s Army Area 2.
According to the 4th Military Region, on October 8, 2025, Brigadier General Nith Narong, Deputy Chief of Staff and Head of the Secretariat of the Regional Border Committee (RBC), the 4th Military Region of the Royal Cambodian Armed Forces had issued an invitation letter to the Head of the Secretariat of the Regional Border Committee (RBC) of the 2nd Army Area of the Royal Thai Army, along with ten members, to attend a preparatory work meeting. This meeting is scheduled for October 10, 2025, at 10:00 a.m. in Samrong City, Oddar Meanchey Province.
The objective is to finalize preparations for the Cambodia-Thailand RBC meeting between the 4th Military Region of the Royal Cambodian Armed Forces and the 2nd Army Area of the Royal Thai Army, with the aim of ensuring the upcoming discussions are progressive, constructive, and yield mutually positive results.
It should be noted that on October 7, 2025, the Royal Cambodian Armed Forces’ 4th Military Region sent a second invitation to the Thai 2nd Army Area to attend the Cambodia-Thailand Regional Border Committee (RBC) meeting, scheduled for October 15 to 17, 2025, in Oddar Meanchey Province, which Cambodia will host.
This meeting is being held in accordance with the mandate given by the General Border Committee (GBC) and follows the agreement made at the First Extraordinary RBC Meeting on August 27, 2025, with the goal of promoting the continued, full, and effective implementation of the ceasefire, seeking practical cooperation to enhance peace and stability, and facilitating a swift return to normalcy between the two countries.
ភ្នំពេញ ៖ ក្រសួងការពារជាតិ