ខេត្តកំពង់ស្ពឺ៖ ដោយមានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ដដឹកនាំដោយលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ស្ដីទី ផែនការងារប្រឆាំងគ្រឿងញៀនខេត្ដ ចុះសហការស្រាវជ្រាវនិងបង្រ្កាបបានមុខសញ្ញាសង្ស័យក្នុងការរក្សាទុកសារធាតុញៀនដោយខុសច្បាប់២ករណីឃាត់មុខសញ្ញា ៤នាក់រួមនិងវត្ថុតាង ៖
ករណីទី១ថ្ងៃ ៩ តុលា ២០២៥ នៅចំណុចភូមិព្រៃកំប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង ការិយាល័យសហការអធិការដ្ឋាននគរបាលស្រុកសំរោងទង ឃាត់២នាក់១-ឈ្មោះ ប៉ែន ភក្តី ប្រុស ២៥ឆ្នាំ ២-ឈ្មោះ ខេម ចាន់ណុន ប្រុស ២១ឆ្នាំ ដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់ ទូរស័ព្ទ ២, ម៉ូតូ ១។
ករណីទី២ នៅចំណុចភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ការិយាល័យ សហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង ឃាត់២នាក់១-ឈ្មោះ ចិន សុភាព ប្រុស ៤០ឆ្នាំ២,ឈ្មោះ ភុន សត្យា ប្រុស ៣០ឆ្នាំដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ៤កញ្ចប់, ទូរស័ព្ទ ១។
ករណីទាំង២កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោង ទងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដចាត់ការតាមនីតិវិធីច្បាប់៕