ឃាត់ខ្លួនមេខ្យល់០៣នាក់ពាក់ព័ន្ធករណីនាំមនុស្សចេញដោយមិនស្របច្បាប់ឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងក្រុមទី១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទី បានសហការជាមួយកម្លាំងជួរមុខ រួមមានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណីពាក់ព័ន្ធការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំមនុស្សឆ្លងដែន (បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ) ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៤នាក់៖

១-ឈ្មោះ រឿម រិទ្ធ ហៅ ទូច ភេទប្រុស អាយុ៤២ឆ្នាំ (ឃាត់ខ្លួន), ២-ឈ្មោះ អោ សំអុន ភេទប្រុស អាយុ ២៧ឆ្នាំ (ឃាត់ខ្លួន), ៣-ឈ្មោះ ចែម ហួរ ភេទប្រុស អាយុ៣៧ឆ្នាំ(ឃាត់ខ្លួន)។ ទាំងបីនាក់មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង, មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ចំណែកម្នាក់ទៀតបច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ(ឃាត់ខ្លួនមិនទាន់បាន) ទាំង០៤នាក់ជាមេខ្យល់ ធ្វើសកម្មភាពទាក់ទងនាំពលករចំនួន០៣នាក់ចូលប្រទេសថៃ៖

១-ឈ្មោះ ពេជ្រ ដារិត ភេទប្រុស អាយុ៣៨ឆ្នាំ, ២-ឈ្មោះ យុក សូនី ភេទស្រី  អាយុ៣៨ឆ្នាំ និង៣-ឈ្មោះ ពេជ្រ ជួនណាត់ ភេទប្រុស អាយុ១២ឆ្នាំ,ទាំងបីនាក់ជាឪពុកម្តាយនិងកូន មានទីលំនៅ ភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ ដោយឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តក្រុមទី០១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូនក្នុងម្នាក់ ៣.៥០០ បាត (បីពាន់ប្រាំរយបាត)។

...

ក្នុងកិច្ចសហប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានទទួលជនសង្ស័យចំនួន ០៣នាក់ ពលករចំនួន០៣នាក់ និងម៉ូតូកង់បីចំនួន០១គ្រឿង ពីកម្លាំងជួរមុខ នាំមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print